Views
ចុងខែវិច្ឆិកា១៩៧៨ ៖ ពួកមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត, អៀង
សារី, រង់ចាំទទួលគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ចិន នៅព្រលានយន្តហោះ
ពោធិ៍ចិនតុង ភ្នំពេញ
ប្រមាណមួយខែមុនកងទ័ពយួនចូលលុកលុយកម្ពុជាជាលើកទីពីរ (២៥ធ្នូ១៩៧៨)។
កងទ័ពយួនបានលុកលុយប្រទេសកម្ពុជាសម័យ ប៉ុល ពត នៅលើកទីមួយ
ក្នុងរដូវស្រូវទុំឆ្នាំ១៩៧៧។
មិនមែនពួកមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត, នួន ជា ...
ជឿថាចិនអាចជួយកម្ពុជាប្រជាធិបតេយ្យបាន ទប់ទល់នឹងការលុកលុយ
របស់យួននោះទេ។ កាលនោះជាស្ថានភាពគ្មានជ
ម្រើស៖
យួននៅកៀកបង្កើយជាប់របងគ្នា លូកបុករុកលុក ពេលណាក៏បាន
គ្រាន់តែត្រូវការ លេសបិទបាំង។ ឯចិននៅឆ្លងសមុទ្រ រំលងមេឃ
ស្រែកហៅយ៉ាងណាក៏មកជួយមិនទាន់ដង្ហើមដែរ។
នៅពេលកងទ័ពយួន រថក្រោះនិងថ្មើរជើង
គាំទ្រដោយកាំភ្លើងធំរៀបដង្ហែលើភ្លឺព្រែកវិញតេ
បែរកាណុងមកកម្ពុជា ក្នងរដូវស្រូវចាប់ផ្ដើមទុំឆ្នាំ១៩៧៧នោះ
ជម្រកខ្ទមស្លឹករបស់គ្រួសារខ្ញុំ (ដែលនៅជិតរោងសហការណ៍ ឬផ្ទះបាយនោះ)
ក័ត្រូវគ្រាប់ផ្លោងឆេះសល់តែរបាយគំនរធ្យូងនៅលើដី។
ត្រឡប់ទៅវិញ
ក្រោយពីកងទ័ពកម្ពុជាប្រជាធិបតេយ្យប្រយុទ្ធដេញកងទ័ពយួនទៅវិញនោះ
គ្រួសារខ្ញុំ
គេឲ្យជ្រកនៅបណ្ដោះអាសន្ននៅសំយាបផ្ទះ«អ្នកសេដ្ឋកិច្ច»ម្នាក់(១)។
គឺពេលនោះហើយដែលខ្ញុំមានឱកាសស្ដាប់សេចក្ដីអធិប្បាយជាហូរហែរបស់
ទ័ពខ្មែរក្រហម ដែលចេញចូលពីសមរភូមិមុខ មកស្នើសុំស្បៀងម្ហូប
ពីសហករណ៍ឬពីអ្នកសេដ្ឋកិច្ចនោះ។ ទ័ពទាំងនោះនិយាយអំពីការប្រយុទ្ធកៀក
ការសងសឹកចូលវាយច្រើនយប់ រំលើងបន្ទាយទ័ពយួនរឹងមាំ
(ជញ្ញាំងជាធុងសាំងច្រកដីរៀបគរ) នៅញ៉ាបាង ភ្លឺព្រែកវិញតេ ទាល់តែរបើក។ល។
សង្គ្រាមខ្មែរ-យួននោះ ដុតបញ្ឆេះកំហឹងចិនដែលគាំទ្ររបប ប៉ុល ពត។
ហើយនេះជាហេតុដែលចិនបុករុកលុកលុុយួនមួយប្រាវ ពីខាងជើង
ក្នុងខែកុម្ភៈ១៩៧៩ ក្រោយពីកងទ័ពយួន ចូលកាន់កាប់កម្ពុជា ពីថ្ងៃទី ៧ មករា
ដើមឆ្នាំនោះ។
(១)
ជាពាក្យគេប្រើហៅកម្មាភិបាលថ្នាក់មូលដ្ឋានទទួលបន្ទុកដោះស្រាយម្ហូបត្រីសាច់បន្លែសម្រាប់សហករណ៍
មិនមែនអ្នករៀនចេះជំនាញមានសញ្ញាប័ត្រសេដ្ឋកិច្ចមកពីសាលាជាន់ខ្ពស់ក្នុងឬក្រៅប្រទេសណាទេ ៕
ប្រភព ៖ Puthpong Sao
Pdach Mok
Saturday, December 2, 2017