Views
អ្នកចម្រៀងល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបកស្បែកហែកមុខប្រធានសមាគមសិល្បៈ ជាសាធារណៈហើយនៅពេលនេះ ដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖
សូមអធ្យាស្រ័យជួយអានអោយចប់ ទើបដឹងសាច់រឿងចុងក្រោយ
មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ ( sic ) ដើរឈ្លោះស្ទើរមួយប្រទេស ។ មានតែអញ ។ លូកដៃតាំងពីរឿងកំបុិកកំប៉ុករហូតដល់រឿងនយោបាយខុសជំនាញ ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកបង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួមក្នុងនាមខ្លួនជាប្រធានសោះ យកចរិតនៅផ្ទះមកដឹកនាំ មិនដែលថាខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេ រត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយ និងខំកាយយករឿងផ្សេងទាំងមិនពិតមកបញ្ឈឺ ។
អសីលធម៌ជេរបញ្ចោរយកតែឈ្នះ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នកមានឋានៈកំពូល វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយបើកុំតែរត់ទៅលុតជង្គង់ទាំងភ្នែកនៅកញ្ចឹងករ ក្រាបសំពះសូមទោសគេទាន់ ។ សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួបតែភាពថោកទាបឆ្អាបស្អុយ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្ត៍ឈ្មោះសមាគមសិល្បៈនៅអនាគត ដ៏ខ្លីខាងមុខប៉ុណ្ណោះ ។
តើចរិតអ្នកដឹកនាំសិល្បៈគេធ្វើដូចឬ ? ឥឡូវគាត់ងាគមកបំផ្លាញខ្ញុំទៀតហើយ ។ ជួយគិតមើលបងប្អូន ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះ ស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ ។ សាហាវ ! ម៉េច ឃើញខ្ញុំនៅតែឯង គិតថាខ្ញុំនេះងាយយកមកលេងសើចឬយ៉ាងម៉េច ?
ចង់មានរឿងខ្លាំងណាស់មែនទេ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត ជាតិណាទើបឈប់ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង ? ខ្ញុំនិយាយពីស្អី អ្នកដឹងខ្លួនហើយ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ កុំអី សូមអង្វរ ខ្ញុំគ្មានខ្នងដូចអ្នកទេ ខ្ញុំខ្លាច..តែសូមអ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនអោយច្បាស់ ថាតើការនិយាយមួលបង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង សាក្សីក៍មានច្រើន តើអ្នកឬក៍ខ្ញុំដែលត្រូវប្តឹង ?
អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ តែអ្នកមានដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេបើពិតជាត្រឹមត្រូវ ? អត់ទេ តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែរដូចថែមសាំងលើភ្លើង តើសម្តីថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ ? តើត្រង់ណាដែលអ្នកថានាងមិនដឹងរឿង ? នរណាជឿ ?
កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នកដែលបានបង្ហោះទាំងប៉ុន្មានវានឹងចូលជាមួយពាក្យបណ្តឹងដែរហើយទោះជាអ្នកខំលុបចេញក៍ដោយក៍គ្រប់គ្នានៅមានដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង ព្រោះទោះជាយ៉ាងណា ក្នុងនាមអ្នកជាប្រធាន និងជាម្ចាស់ Page ម្ចាស់ website អ្នកត្រូវតែទទួលខុសត្រូវជាដាច់ខាតក្នុងរឿងនេះ !
បើចិត្តកូនស្រី កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន ខ្ញុំមិនចង់ទេរឿងឈ្លោះ ពិសេសជាមួយអ្នកសិល្បៈ ខ្ញុំរិតតែមិនដែលមាន ប៉ុន្តែរឿងនេះ នាងបំពានខ្ញុំមុន ទាំងដែលខ្ញុំតែងស្រលាញ់នាង ការពារនាងពេលត្រូវគេជេរប្រមាថ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែ ។ ធ្លាប់អហោសិកម្មអោយច្រើនហើយ ប៉ុន្តែលើកនេះអត់ទេត្រូវតែប្រាប់អោយគេដឹងខ្លាចបើខ្ញុំមានរឿងអី ឬត្រូវបាត់បងការងារ ក៍ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំនងសម្លាប់ខ្ញុំទាំងរស់ណាបងប្អូន ចេតនាចង់អោយខ្ញុំមានទោសពីបទប្រមាថព្រះមហាក្ស័ត្រ ប្រមាថស្ថាប័ណ្ណជាតិ និងប្រមាថប្រាក់រៀលខ្មែរ ។
គេចង់អោយខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្តទាំងយល់ច្រលំដូចលើកមុនៗ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ បន្ថយការងារខ្ញុំ តើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូនទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា សូម្បីសមាគមសិល្បៈអ្នកនាង ចន ច័ន្ទ នេះ ក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ
តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់ ? តើគេគួរមានទោសកម្រិតណា ? សូមបងប្អូនអានហើយពិចារណា និងផ្តល់ខមិនយុត្តិធម៌ខ្ញុំផង ។
សូមជំរាបបងប្អូនថា website មួយឈ្មោះ Dara News ( តារាញូស៍ )របស់សមាគមសិល្បៈដែលគេស្គាល់ថាអ្នកនាង ចន ច័ន្ទលក្ខិណាជាប្រធាននោះ បានShare យក Status របស់ខ្ញុំមកផ្សាយបន្ត ហើយPage សមាគមសិល្បៈរបស់អ្នកនាងចន ច័ន្ទលក្ខិណាដដែលនេះក៍យកមកផុសលើគណនីគាត់ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមអោយខ្ញុំទេ គឺគេបានបន្ថែមរូបលុយខ្មែរ ក្រដាស១០០០រៀលដែលមានព្រះឆាយាល័ក្សព្រះមហាវិរៈក្ស័ត្រដល់ទៅពីរសន្លឹក ព្រមទាំងបានថែមល្បោយរោយម្ទេសជាពាក្យថា ” ទាំងព្រលឹមហ្មង ៖ ម៉េង កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី ..”
ពាក្យរបស់គាត់ទាំងនេះ ប្រាសចាកឆ្ងាយពីអត្ថន័យនិងបំណងខ្ញុំដែលបង្ហោះក្នុង Statusខ្ញុំទាំងស្រុង ធ្វើអោយមជ្ឍដ្ឋានខ្លះ បិះនឹងយល់ច្រលំមកលើខ្ញុំ ដូច្នេះហើយ ទើបខ្ញុំត្រូវតែចេញមកពន្យល់ ។ ហើយសារនេះ ខ្ញុំសរសេរគ្មានបំណងចង់អោយនាងសូមទោសស្អីទេ ព្រោះដឹងហើយថានាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង
ដូច្នេះខ្ញុំមិនរង់ចាំទេ គ្រាន់តែខ្ញុំចង់ជំរាបដល់មហាជនអោយបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជាទេពអប្សរចិត្តព្រាយហ្នឹងហើយ ។ ហើយក៍ចង់ជំរាបដល់ស្ថាប័ណ្ណដែលពាក់ព័ន្ធដែរ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ រឿងនេះគឺខាងពួកគេអ្នកធ្វើទេបើចង់ស្អប់ឬស្រលាញ់ចង់ហៅទៅហូបតែចត់ម្តងទៀត សូមលោកហៅពួកគាត់ទៅ នាងខ្ញុំមិនពាក់ព័ន្ធឡើយសូមអរគុណ ។ សេចក្តីគួរពុំគួរសូមចូលរួមមតិដោយថ្លៃថ្នូរ ។ ជូនពរជោគជ័យនិរន្តន៏៕
ប្រភព ៖ ម៉េង កែវពេជ្ជតា
Pdach Mok
Wednesday, November 29, 2017