Views
តាមប្រភពពត៌មានផ្ទៃក្នុងបក្សប្រជាជនឲ្យដឹងថា លោក ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ មួម៉ៅក្តៅក្រហាយយ៉ាងខ្លាំង ដែលពត៌មានផ្ទៃក្នុងតែងតែបែកធ្លាយ ហើយត្រូវបានចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គម និង វេបសាយពត៌មានផ្សេង ៗ ដែលហាក់ដូចជារលកបោកបក់ទៅកាន់លោក គ្រប់ពេលវេលា ប្រការនេះលោក ហ៊ុន សែន មើលឃើញថា ពត៌មានទាំងនេះកំពុងតែជួយដុតរោលលោកឲ្យធ្លាក់ទឹកតាមបំណងដែលលោក យល់ថា មិនយុត្តិធម៌ រហូតដល់លោក ហ៊ុន សែន បញ្ជាឲ្យតាមដានគ្នាទៅវិញទៅមកដូចយុគសម័យអាវខ្មៅដូច្នោះ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានចុះផ្សាយពត៌មានដែលទទួលបានពីផ្ទៃក្នុងមកថា
ក្តៅៗ៖ សម្តេច ជោ ស្លរឈាមបៀមទុក្ខ សម្រុកទៅពេទ្យសាំងហ្កាពួរទៀតហើយ
—
មន្ត្រីគ្រាក់ក្បែខ្លៀក ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះ ហ៊ុន សែន ស្លរឈាម
ព្រោះតែកំហឹងដល់កម្រិត ត្បិតអូសទាញសកម្មជនបក្សសង្គ្រោះជាតិ
មិនបានជោគជ័យដូចបំណង រហូតសម្ពាធឈាមឡើងខ្លាំង ត្រូវទៅពេទ្យសាំងហ្កាពួរ ។
ប្រភពបញ្ជាក់ថា គិត ម៉ង បានដឹក ហ៊ុន សែន ទៅសាំងហ្កាពួរ នៅថ្ងៃនេះ ២៦
វិច្ឆិកា ២០១៧ តាមជើងយន្តហោះរបស់ គិត ម៉េង ខ្លួនឯងផ្ទាល់ បន្ទាប់ពី ហ៊ុន
សែន បញ្ចេញកំហឹងខឹងសកម្មជន CNRP មិនព្រមចុះចូល និង ខឹង ឆាំ ឆានី
ដែលចុះផ្សាយពត៌មានបែកប
ាក់ផ្ទៃក្នុងCPP កាលពីថ្ងៃ២៤ វិច្ឆិកា ២០១៧ កន្លងទៅ
និយាយពីជំទាវ ប៊ុន រ៉ានីវិញ កើតជម្ងឺប្រចាំកាយ គឺ មហារីកស្បូន រហូតដល់ពត៌មាននេះបែកធ្លាយដែរ ហើយលោក ឆាំ ឆានី បានផ្សាយថា
ប្តីចូលពេទ្យនៅប្រទេសសាំងហ្កាពួរ ឯប្រពន្ធកំពុងដេកថ្ងួរនៅក្នុងពេទ្យឯប្រទេសហ្វីលីពីន
—
ប៉ុណ្ណឹងហើយនៅតែនឹកមិនឃើញសាងល្អសំរាប់ប្រទេសជាតិទៀត តើថ្ងៃណាទើបសម្តេចដឹងខ្លួន ឬក៏សម្តេចចង់រស់នៅទាំងក្តៅក្រហាយដល់ថ្ងៃដុត ?
ប្រភព ៖ Chham Chhany
Pdach Mok
Monday, November 27, 2017