Views
បំណុលឈ្លានពាន ១៥២០ លានដុល្លារ ដែលជំពាក់សូវៀត យួនជាអ្នកសង មិនមែនខ្មែរទេ
..............
បើ ហ៊ុន សែន ពិតជាមានឈាមជ័រជាខ្មែរ និងមនសិការជាខ្មែរ
ហើយខ្លួនពិតជាមិនមែនជាឆ្កែយួន គឺ ហ៊ុន សែន
ត្រូវតែហ៊ាននិយាយថា«យួនទើបជាអ្នកសងលុយជំពាក់សូវៀត ១៥២០ លានដុល្លារ នោះ»
ព្រោះលុយនោះត្រុវបានខ្ចីសូវៀតក្នុងកំឡុងពេល យួនកំពុងគ្រប់គ្រងកម្ពុជា បន្ទាប់ពីការ ឈ្លានពានក្នុងឆ្នាំ១៩៧៩ ។
ជាការពិតចាប់ពីឆ្នាំ១៩៧៩មក រដ្ឋាភិបាលរដ្ឋកម្ពុជា គឺជារដ្ឋាភិបាលខុសច្បាប់
មិនមានកៅអីនៅ អង្គការសហប្រជាជាតិឡើយ ហើយជាពិសេសគឺអ្វីៗស្ថិតនៅក
្រោមការគ្រប់គ្រងរបស់យួនទាំង អស់ដោយមានមេទ័ពយួន
ឈ្មោះ ឡឺ ដឹកថូ ជាអ្នកដឹកនាំប្រចាំនៅកម្ពុជា។
ដូច្នេះការខ្ចីលុយដ៏ សន្ធឹករបស់ខ្មែរពីប្រទេសសូវៀតនាពេលនោះ គឺ យួនជាអ្នកខ្ចី
ដោយយក ឈ្មោះខ្មែរមកលាប ហើយទុកឲ្យខ្មែរជាអ្នកសង។
ជារួមការខ្ចីនេះមិនមានភាពស្របច្បាប់
ហើយខ្មែរដាច់ខាតគ្មានកាតព្វកិច្ចត្រូវសង សូវៀតទេ តែយួនទៅវិញទេទើបជាអ្នកសង។
ចុងក្រោយចង់ផ្តាំមក ហ៊ុន សែន ថា
កុំលើកតែកម្ចីខ្មែរជំពាក់អាមេរិកប្រហែល ៤០០លានដុល្លារ នាសម័យលន់ណុលនោះ
តែត្រូវនិយាយរឿងបំណុលខ្មែរជំពាក់សូវៀតឲ្យខ្មែរបានដឹងផង។ ជាពិសេស
តើយួនខ្ចីកាលនោះយកមកចាយលើស្អីខ្លះ?
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
Pdach Mok
Saturday, December 23, 2017