Views
បទវិភាគថ្ងៃនេះ ៖ កំណើតអ្នកឈ្លោះ និង បំបែកបំបាក់ ដើម្បីអំណាច គឺ តេជោ សែន
ឆ្នាំ១៩៧៧ បំបែកបំបាកក្រុមប៉ុលពត រត់ចូលជាមួយប៉ែន សុវណ្ណ ដើម្បីអំណាច
ឆ្នាំ១៩៨២ បំបែកបំបាក់ ក្រុមលោកប៉ែន សុវណ្ណ និង លោកចាន់ សុី ដើម្បីអំណាច
ឆ្នាំ១៩៩៣ ក្រោយចាញ់ឆ្នោត ធ្វើអបគមន៍ ដើម្បី ដោះដូរនឹងដំណែងនាយករដ្ឋមន្ត្រីទី ២
ឆ្នាំ១៩៩៥ បំបែកបំបាក់ បក្សសេរីនិយមព្រះពុទ្ធសាសនា លោកតាសឺន សាន ដើម្បីយកសម្លេង២/៣ក្នុងសភា តទល់នឹងបក្សហ្វុនសុីនបុិច។
ឆ្នាំ១៩៩៦ បំបែកបំបាក់លោកសមរង្សី ពីហ្វុនសុីនបុិច ដោយសូកប៉ាន់ សម្តេចក្រុមព្រះ យន្តហោះមួយគ្រឿង និង សាងសង់សំណាក់វាលស្បូវថ្វាយ អោយតែដកសមរង្សុីចេញ ។
ឆ្នាំ១៩៩៧ ធ្វើរដ្ឋប្រហារកំទេចកម្លាំងទ័ពហ្វុនសុីនបុិក កំទេចអំណាចនាយករដ្ឋមន្ត្រីទី១ និង បំបែកហ្វុនសុីនបុិចជាច្រើនចំណែក ដូចជាក្រុមលោក អុឹងហ៊ុត ក្រុមលោកទន់ចាយ ក្រុមលោក ឡូយ សុីមឈាងជាដើម។
ឆ្នាំ១៩៩៧ និង ៩៨ បំបែកបក្សជាតិខ្មែរ របស់លោកសម រង្សុី ទៅជា២ចំណែក គឺលោក ងួនសឿ បែកទៅ បក្សកសិករខ្មែរ និង លោកគង់ មុនី ទៅបក្សកូនខ្មែរ ហើយបក្សជាតិខ្មែរប្តឹងយកមិនបាន ក៏ដូរទៅបក្ស សមរង្សុីវិញ ព្រោះខ្លាចគេបំបែកយកទៀត។
ឆ្នាំ១៩៩៨ បំបែកបំបាក់ក្រុមសម្តេចជាសុីម មិនអោយមានអំណាចក្នុងជួររដ្ឋាភិបាល និង អំណាចក្នុងបក្សទៀតឡើយ។
ឆ្នាំ១៩៩៨ដដែល លួងលោមលោក សមរង្សុី ដើម្បីអនុម័តច្បាប់២/៣ មក៥០បូក១(៥០+១)វិញ ដើម្បីងាយស្រួលក្នុងការបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់។
ឆ្នាំ២០០៣ បញ្ជាអោយសភាអនុម័តច្បាប់ឯកព័ន្ធភាព ដើម្បីបញ្ចប់តំណែងប្រធានសភា និង បញ្ចប់ជីវិតនយោបាយពីសម្តេចក្រុមព្រះ។
ចាប់តាំងពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៧នេះ ព្យាយាមបំបែក ក្រុមលោកសមរង្សុី និង ក្រុមលោកកឹម សុខាដែរ តែមិនបែក ហើយបង្កើតរឿង និង បង្ខូចកេរ្ត៍ឈ្មោះមេបក្សប្រឆាំង ដើម្បីអោយប្រជាជន ឈប់ជឿ និង ឈប់គាំទ្របក្សប្រឆាំង តែប្រជាជន នៅតែជឿ និង រិតតែគាទ្របក្សប្រឆាំ។ ហេតុនេះហើយ ទើបហ៊ុន សែន បញ្ជាសភាអោយអនុម័តច្បាប់ ដាក់ទោសលើលោកសមរង្សុី និង លោកកឹមសុខា ហើយបញ្ជាអោយតុលាការ ដាក់ទោសដល់មេបក្សប្រឆាំងទាំងអស់ ហើយ រំលាយបក្សជាស្ងាពរ ។
ទោះបីរំលាយបក្សប្រឆាំងនេះបានហើយក៏ដោយ តែហ៊ុន សែនបានរៀបគំរោងទប់ស្កាត់ទី ១មិនអោយបក្សប្រឆាំង ដ៏មានប្រជាប្រិយភាពនោះរស់ឡើងវិញ ទី២ មិនអោយមនុស្សមានឥទ្ធិពលទាំងអស់មកពីបក្សសង្គ្រោះជាតិ ចេញមកបើកបក្សបាន និងទី៣ ដើរញុះញង់ប្រជាជន និង កម្មករទូទាំងប្រទេសអោយឈ់គាំទ្របក្សប្រឆាំង ហើយទី៤ គំរាមព្រះសង្ឃ មន្រ្តីរាជការ នគរបាល និង ទាហ៊ាន អោយងើបឈរឡើងប្រឆាំងបក្សសង្គ្រោះជាតិ កុំអោយរស់ឡើងវិញបាន ទោះបីមានសម្ពាធពីអន្តរជាតិធំប៉ុនណាក៏ដោយ គាត់មិនអើពើទេ ព្រោះនេះគឺជាកំណើតជនប្តាច់ការ នៅកម្ពុជា។
ប្រភព ៖ បណ្ឌិតម៉ាក់ធឺង
Pdach Mok
Wednesday, December 20, 2017