Views
គណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្ស និងជាអនុរដ្ឋមន្ដ្រី ក្រសួងការពារ ប្រទេសវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ។
ទស្សនកិច្ចនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ ។
ដំណើរមកកាន់កម្ពុជារបស់គណៈប្រតិភូយោធាវៀតណាមនេះធ្វើឡើងស្របពេលនឹងស្ថានការណ៍ប្រទេសកម្ពុជាស្ថិតក្នុងសភាពដុនដាបខាងលទ្ធិប្រជាធិបតេយ្យ ។
អ្នកវិភាគមើលឃើញថា នៅពេលកម្ពុជាជួបវិបត្តិអ្វីមួយគណៈប្រតិភូវៀតណាមតែងតែមកធ្វើទស្សនកិច្ច ហើយហេតុការណ៍សំខាន់ ៗ ក៏កើតឡើង ឬ ជួនកាល លោក ហ៊ុន សែនទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ។
ទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាមកដើម្បីបញ្ជការផ្ទៃក្នុងប្រទេសកម្ពុជា ៕
Pdach Mok
Tuesday, December 19, 2017