Views
លោក ហ៊ុន សែន និយាយមួយម៉ាត់ណាក៏ច្បាប់ដែរ ប៉ុន្តែ ច្បាប់នោះ គឺ បបូរមាត់ គ្មានមាត្រាច្បាប់រ៉ាប់រងទេ សូម្បីតែពាក្យថា បដិវត្តន៍ពណ៌ នេះក៏គ្មានចែងក្នុងច្បាប់ដែរ ប៉ុន្តែលោក ហ៊ុន សែន ប្រើពាក្យនេះជាលេសរំលាយគណបក្សសង្រ្គោះជាតិ នៅលើទំព័ររបស់ Maha Phirum បានសរសេរថា ៖
បដិវត្តន៍ពណ៌គ្មានចែងក្នុងច្បាប់ ៖
ចង់និយាយរឿងនេះយូរហើយ ប៉ុន្តែចេះតែរកពេលនិយាយមិនបាន
រឿងពាក្យថា បដិវត្តន៍ពណ៌ នេះ ដូចជាគ្មានមាត្រាច្បាប់ណាចែងរឿងនេះទេ
កាលបើគ្មានច្បាប់ចែង ហើយយើងយកពាក្យនេះទៅប្រើចោទប្រកាន់អ្នកដទៃ ចាត់ទុកថា
ចោទដោយមិនមានមូល អ្នកចោទគួរតែមានទោសវិញ ។
ប៉ុន្តែលោក ហ៊ុន សែន
បានយកពាក្យក្រៅច្បាប់នេះទៅចោទបក្សប្រឆាំង ហើយរំលាយបក្សគេចោល នេះចាត់ទុកថា
ចោទដោយមិនមានមូល អ្នកចោទគួរតែមានទោស
ប៉ុន្តែអាស្រ័យតុលាកាឡ៍ស្រុកខ្មែរជាតុលាកាឡ៍តេឡេទើបមិនបាច់អាស្រ័យមាត្រាច្បាប់ណា
ៗ ប្រាប់កំហុសចុ
ងចោទទេ គ្រាន់តែសរសេរថា អ្នកនេះខុស អ្នកនោះខុស ក៏ជាការស្រេច ។
គិត ៗ ទៅ សង្គមខ្មែរកាន់តែព្រៃផ្សៃឡើង ៗ
ធ្វើឲ្យមនុស្សក្នុងសង្គមយកត្រាប់តាមគ្នា ពេលមានរឿងអី ក៏ចាប់ផ្តើមនិយាយថា
ខុសច្បាប់ នេះ ខុសច្បាប់នោះ ស្រេចតែបបូរមាត់
ប៉ុន្តែនៅពេលសួរដេញដោលរកមាត្រាច្បាប់ឲ្យច្បាស់លាស់ បែរជារកមិនឃើញ
មិនដឹងមាត្រាណាពិតប្រាកដ តើប្រទេសជាតិនឹងក្លាយជានីតិរដ្ឋដូចម្តេចបានបើប្រើបបូរមាត់ជាច្បាប់ដូច្នេះនុះ?
អ្នកមានការសិក្សា ត្រូវនិយាយអ្វីមានតឹកតាង និង ភស្តុតាង តាមក្បួន
ប៉ុន្តែសព្វថ្ងៃលែងពឹងក្បួនអ្វីទាំងអស់ និយាយទៅតាមមនោសញ្ចេតនា និង
ចំណង់ចំណូលចិត្ត ។
ប្រទេសជាតិកំពុងតែដើរលើផ្លូវគ្រោះថ្នាក់ដោយគ្មានគោលការណ៍ក្រោមរបបដឹកនាំសព្វថ្ងៃ ៕
នយោបាយគ្មានគោលការណ៍ ។
Pdach Mok
Sunday, December 17, 2017