Views
មនុស្សធំកាលណាឃើញក្មេង ៗ រត់ក្បែរចំរូងដែកស្រួចតែងតែភ័យព្រួយ ខ្លាចក្រែងក្មេង ៗ ទាំងនោះរងគ្រោះថ្នាក់ព្រោះចំរូងដែកនោះ ដោយមានចេតនាល្អចង់ឲ្យក្មេង ៗ ទាំងនោះរត់ចេញពីកន្លែងចំរូងដែកស្រួចនោះ មនុស្សធំក៏អង្វរករខ្លះ គំរាមខ្លះ សំឡុតខ្លះ ឬ បណ្តេញក្មេងទាំងនោះទៅកន្លែងឆ្ងាយខ្លះ ។
សម្រាប់លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ លោក ប៉ាន សូរស័ក្តិដែលមើលឃើញគ្រោះថ្នាក់ផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា បានផ្ញើលិខិតអង្វរករលោក ហ៊ុន សែន ឲ្យបញ្ឈប់សកម្មភាពឡូឡាដាក់ប្រទេសមហាអំណាច ប៉ុន្តែត្រូវលួងលោមប្រទេសទាំងនោះវិញដើម្បីបានផលចំណេញផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ផ្ទុយនឹងមើលឃើញថា សំណូមពររបស់លោក ប៉ាន សូរស័ក្តិមានប្រយោជន៍សម្រាប់ប្រទេសជាតិ លោក ហ៊ុន សែនបែរជាចេញក្រឡាអុកមួយទៀត គឺ ត្រៀមបិទខ្ទប់ទិដ្ឋការប្រទេសលោកសេរី មិនឲ្យមកទេសចរ ឬ ធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ប្រៀបបាននឹងសម្លាប់ចំណូលចូលជាតិដូច្នោះឯង ។
អនិច្ចា ! ធ្វើការជាមួយមេភ្លើ លោក ប៉ាន សូរស័ក្តិបានត្រឹមតែយកដៃគងថ្ងាស ហួសចិត្តមេដឹកនាំរបស់ខ្លួនឯង ប្រាប់ថា គ្រោះថ្នាក់ ប៉ុន្តែរត់ទៅរកគ្រោះថ្នាក់ ។
ព្រោះហេតុនោះឯង នៅក្នុងការដឹកនាំរដ្ឋ ប្រទេសនានាលើពិភពលោក ទើបត្រូវការមេដឹកនាំដែលមានចំណេះដឹង យល់ទាន់ហេតុការណ៍ និង កែកុនស្ថានការណ៍បានទាន់ពេលវេលា ប៉ុន្តែសម្រាប់កម្ពុជាយើងពិតជាអភ័ព្វណាស់ដែលមានមេដឹកនាំជាអតីតកម្មាភិបាលខ្មែរក្រហមមើលឃើញរឿងកាប់ចាក់សំខាន់ជាងឆ្នាំងបាយពលរដ្ឋ ៕
Pdach Mok
Wednesday, December 20, 2017