Views
ទឹកចិត្តអ្នកកីឡា ៖
អ្នកមួយលួចធ្វើបាបគេមុនឡើងប្រកួត
បក្សប្រជាជនជាកីឡាករទុច្ចរិត ចង់ឈ្នះ ប៉ុន្តែមិនផ្អែកលើកតិកា
ដាល់បែបណាក៏ដោយឲ្យតែឈ្នះ បញ្ហាទើបកើតចេញពីភាពទុច្ចរិត ហើយពាក្យថា
អយុត្តិធម៌ក៏កើតឡើង សមដូចព្រះពុទ្ធត្រាស់ថា
បុគ្គលមានចិត្តអាក្រក់ទោះនិយាយ ឬ ធ្វើអ្វីក៏អាក្រក់ទៅតាមនោះ ។
បក្សសង្រ្គោះជាតិតស៊ូលើផ្លូវសុចរិត ស្រឡាញ់យុត្តិធម៌ ត្រូវការឈ្នះដែរ
ប៉ុន្តែត្រូវការឈ្នះដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ក្នុងការប្រកួត
ប្រជាជនមើលឃើញសេចក្តីសុចរិតនោះក៏គាំទ្រផុសផុលឡើង ក្លាយជាគូប្រកួតខ្លាំងដ
ែលនឹងដាល់ឈ្នះបក្សប្រជាជន ។
ជាអកុសល បក្សប្រជាជនជាបក្សកុម្មុយនិស្តមិនស្រឡាញ់ប្រជាធិបតេយ្យ
ប៉ុន្តែចូលចិត្តនិយាយដោយបបូរមាត់ថា ប្រជាធិបតេយ្យ ទើបច្រណែនសុចរិត
ប្រព្រឹត្តទុច្ចរិតយកឈ្នះដោយកម្លាំងបាយ
ក្លាយជាជនអន្ធពាលក្នុងក្រសែភ្នែកមនុស្សទូទៅ ។
មនុស្សស្រឡាញ់យុត្តិធម៌ ទោះបីបក្សសង្រ្គោះជាតិត្រូវបានអន្ធពាលបំផ្លាញហើយក៏ដោយ ក៏នៅតែចងចិត្តស្រឡាញ់ និង គាំទ្រ ដោយឥតសាបសូន្យ ៕
ស្នេហាពិតអាស្រ័យចិត្តយោគយល់និងភក្តី ។
ប្រភព ៖ Maha Phirum
Pdach Mok
Tuesday, December 19, 2017