Views
អ្វីដែលយើងមិនចេះ យើងត្រូវរៀនតាមគេ នេះចាត់ជារឿងទូទៅ ។
ប្រទេសខ្មែរ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឲ្យជាប្រទេសប្រជាធិបតេយ្យ ហេតុនោះ
យើងត្រូវរៀនសូត្រវិធីប្រជាធិបតេយ្យពីប្រទេសដែលរីកចម្រើនជាងយើង
ដើម្បីយកមកកែសម្រួល និង អភិវឌ្ឍប្រជាធិបតេយ្យរបស់យើងឲ្យបានចម្រើន ។
លោក កឹម សុខា ជាមនុស្សម្នាក់ដែលបានរៀនសូត្រវិថីប្រជាធិបតេយ្យពីលោកខាងលិច
ហើយបានយកមកបង្រៀនពលរដ្ឋខ្មែរឲ្យយល់ដឹងសិទ្ធិសេរីភាពរបស់ខ្លួនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ
លោកមិនមែនជាជនក្បត់ជាតិព្រោះរៀនប្រជាធិបតេយ្យពីប្រទេសដទៃទេ
បើគ្រាន់តែរៀនតាមអ្នកដទៃក្បត់ជាតិ
ចុះអ្នករៀនក្បួនកុម្មុយនិស្តហើយសម្លាប់ខ្មែររាប់លាននាក់
ហើយបន្តជិះជាន់ខ្មែរសព្វថ្ងៃនេះ មិនឈ្មោះថា ក្បត់ជាតិទេឬ?
បង្រៀនខ្មែរ និង សម្លាប់ខ្មែរ តើមួយណា ក្បត់ជាតិ?
ប្រភព ៖ Maha Phirum
Pdach Mok
Tuesday, December 19, 2017