Views
ហ៊ុន សែន កំពុងរស់នៅជាមួយការធ្វើអត្តឃាដខ្លួនឯង បន្តិចម្តងៗ!
...............................
ស្តាប់សំដី ហ៊ុន សែន ថ្ងៃទី ២០ ធ្នូ ម្សិលមិញទៅគឺថា ហ៊ុន សែន ពោរពេញដោយកំហឹង និងភាព ក្តៅក្រហាយក្នុងចិត្ត តបទៅនឹងបក្សប្រឆាំង ហើយចេញសំដីមក ក៏ពេញដោយភាសាគ្មានសុជីវធម៌ គ្មានសីលធម៌ ដែលពលរដ្ឋខ្មែរស្អប់ខ្ពើម។
ករណី ហ៊ុន សែន រស់នៅក្នុងភាពក្រេវក្រោធ រស់នៅជាមួយជំងឺប្រចាំកាយ និង ភាពឯកោ នោះហាក់ដូចកំពុងធ្វើអត្តឃាដខ្លួនឯង បន្តិចម្តងៗ ។
ចូរ ហ៊ុន សែន ខ្លួនឯងឆ្លុះបញ្ជាំងទៅថា តើការរំលាយរចនាសម្ព័ន្ធបក្សប្រឆាំងដែលមានមនុស្សគាំទ្រកន្លះនគរ តើគេទទួលផលវិបាកយ៉ាងណាខ្លះ ដែលទទួលភាពអយុត្តិធម៌នោះ?
ការតាក់តែច្បាប់ ការរំលាភច្បាប់ និងការបំពានរដ្ឋធម្មនុញ្ញយ៉ាងកំរោលនេះ នឹងធ្វើឲ្យរបប ហ៊ុន សែន មានអាយុមិនគង់វង់យូរទេ។ ហើយ ហ៊ុន សែន សូមកុំសង្ឃឹមថា កូនៗរបស់ខ្លួន ឡើងកាន់អំណាច បន្តវេនពីខ្លួនឲ្យសោះ ពីព្រោះគ្រួសារ ហ៊ុន សែន ខ្លួនក៏ត្រូវប្រឈមមុខ ជាមួយ អុងលើងយួនផង ជមួយទំនាស់ផលប្រយោជន៍ផ្ទៃក្នុង ស៊ីភីភី ផង និងជាពិសេស គឺអស់ប្រជាប្រិយ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរផង។
ដូច្នេះ ហ៊ុន សែន ល្មមដល់ពេលលាឈប់ ឬចូលនិវត្តន៍ ដើម្បីបើកផ្លូវឲ្យកម្ពុជា វិលមករកប្រក្រតីភាពឡើងវិញ និងឲ្យមន្រ្តីបក្សប្រឆាំង វិលទៅកាន់មុខនាទីរៀងៗខ្លួនឡើងវិញ៕
ប្រភព ៖ ម៉ែន ណាត
Pdach Mok
Thursday, December 21, 2017