Views
រឿងដែលគួរសើចរាកនោមនោះ គឺ លោក ហ៊ុន សែន បំប៉ោងខ្លួនឯងជាសត្វហ៊ីងដំឡើងឫកដាក់សត្វដំរីដើម្បីកម្លាបន្លាចសត្វដំរី កុំឲ្យហ៊ានតតាំង ប៉ុន្តែបើដំរីជាន់ ប្រហែលជាហ៊ីងមិនរស់ទេ ។
ថ្មីៗនេះ លោក ហ៊ុន សែន ស្រែកថា បេីអាមេរិកដាក់ទណ្ឌកម្មដោយមិនផ្តល់ទិដ្ឋាការអោយមន្រ្តីកម្ពុជា កម្ពុជាក៏នឹងដាក់ទណ្
ឌកម្ម ដោយមិនផ្តល់ទិដ្ឋាការអោយអាមេរិកវិញដែរ ។
យេីងសូមវិភាគរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ដូចខាងក្រោម ៖
១. មន្រ្តី និង ជនជាតិកម្ពុជាចូលទៅអាមេរិក
- ដេីម្បីចង់រស់នៅក្នុងប្រទេស ដែលមានសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
- ទៅរកការងារធ្វេី ដេីម្បីជីវភាពធូរធារ
- បញ្ជូនកូន គ្រួសារ និង បងប្អូនទៅរៀន
២. មន្រ្តី និងប្រជាជនអាមេរិកចូលកម្ពុជា
- បង្កេីតអង្គការជាច្រេីន ជួយការងារសង្គម ក្នុងនោះក៏បាន ជួយពង្រឹងលទ្ឋិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ក៏ដូចជាកិច្ចការបរិស្ថាន
- ផ្តល់ជំនួយលេីច្រេីនវិស័យ
- ផ្តល់ការងារជាច្រេីន ទាក់ទាញវិនិយោគ តាមរយៈការផ្តល់កូតា
អត់យកពន្ឋនាំចូលទៅលក់នៅអាមេរិកនិងសហគមន៏អឺរ៉ុប កុំភ្លេចថា
អាមេរិកគឺជាអ្នកផ្តួចផ្តេីមគំនិតរឿងកូតានេះ
- ចូលមកជាអ្នកទេសចរណ៏រាប់ម៉ឺននាក់
លេងនយោបាយប្រទេសនីមួយៗត្រូវការចំណេញដល់ប្រទេសជាតិ ប្រធានាធិបតីរបស់គេហាមាត់និយាយមិនអោយខាតទេ មិនចំណេញគឺមិននិយាយ
ប៉ុន្តែនាយករដ្ឋមន្រ្តីខ្មែរម្នាក់នេះ តែងតែនិយាយខាតរហូត
ពេលខ្លះនិយាយធ្វេីអោយគេមេីលងាយជនជាតិខ្មែរ
បង្អាប់បន្ថោកដល់ជាតិសាសន៏ខ្លួនឯង ដែលធ្លាប់តែថ្កេីងថ្កានថែម់ទៀតផង ៕
ប្រភព ៖ Chham Chhany
Pdach Mok
Wednesday, December 20, 2017