Views
លោក សម រង្ស៊ី ក្លាយជាតួអង្គនយោបាយសំខាន់របស់ប្រទេសកម្ពុជាក្រោយដើរចេញពីគណបក្សហ្វុនស៊ិនប៉ិច ។
រយៈជាង ២០ ឆ្នាំមកនេះ លោកប្រធាន សម រង្ស៊ី បានកំពុងធ្វើសកម្មភាពនយោបាយស្របច្បាប់គ្រប់ទម្រង់ ដើម្បី ជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងប្រជាជាតិកម្ពុជាទាំងមូល ។ ប៉ុន្តែ សកម្មភាពនយោបាយរបស់គាត់ មិនត្រូវបានធ្វើឲ្យក្រុមអ្នកមានអំណាចសប្បាយចិត្តទេ ដូច្នេះ ពួកគេតែងតែធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព ក្នុងគោលបំណងបញ្ចប់សកម្មភាពនយោបាយរបស់គាត់ រួមមាន ៖
១ ៖ ត្រូវបានប៉ុនប៉ងធ្វើឃាត ០៣ លើក ៖
១-ខែមករា ឆ្នាំ១៩៩៧ នៅមុខរោងចក្រតាក់ហ្វាត ចាក់អង្រែលើ ។
២-៣០ ខែមិនា ឆ្នាំ១៩៩៧ គប់គ្រាប់បែក នៅមុខមន្ទីររដ្ឋសភាចាស់ ។
៣-ខែសីហា ឆ្នាំ១៩៩៨ ក្នុងក្រសួងមហាផ្ទៃ (ករណីយាមសន្លឹកឆ្នោត) ។
២៖ ប៉ុនប៉ងចាប់ខ្លួនភ្លាមៗ ០២ លើក ៖
១-ខែកញ្ញា ឆ្នាំ១៩៩៨ (ព្រឹត្តិការណ៍បង្ក្រាបបាតុកម្ម ឆ្នាំ១៩៩៨) តែត្រូវបានធ្វើអន្តរាគមន៍ភ្លាមៗ ពីសំណាក់តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក លក្ខណ្ឌ មេឡូត្រា ក្នុងសណ្ឋាគារ "កាំបូយ៉ាណា" ។
២-ខែមករា ឆ្នាំ ២០០៣ (ករណីបង្ក្រាបបាតុកម្មដុតទូតថៃ) តែត្រូវបានការពារដោយ "ស្ថានទូត
សហរដ្ឋអារិក" ប្រចាំនៅកម្ពុជា ។
៣ ៖ ប្រើកម្លាំងបាតុកម្មគុបផ្ទះ ០១ លើក ៖
១-នៅឆ្នាំ ២០០៥
៤ ៖ និរទេសខ្លួន ០៥ លើក ៖
១-រដ្ឋប្រហារ ឆ្នាំ១៩៩៧
២-ក្រោយស្បថចូលសភា ឆ្នាំ ១៩៩៨
៣-ខែមករា ឆ្នាំ ២០០៥ (ករណីបណ្តឹងបរិហាកេរ្ត៍)
៤-ខែតុលា ឆ្នាំ ២០០៩ (ករណីបង្គោលព្រំដែន)
៥-ខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន
ព្រឹត្តិការណ៍ដ៏ប្រកបដោយគ្រោះថ្នាក់ខាងលើនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសកម្មភាពតស៊ូនយោបាយ របស់លោកប្រធាន សម រង្ស៊ី ដើម្បីសង្គ្រោះជាតិឲ្យរួចផុតពីអំណាចផ្តាច់មុខរបស់ក្រុមអ្នក "នយោបាយហួសសម័យ" មួយក្តាប់តូច ៕
កញ្ញា រ៉ូហ្សេត
ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧
Pdach Mok
Sunday, December 17, 2017