Views
កាលពីថ្ងៃទី ១៩ ធ្នូ ២០១៧ នេះ បានមានកិច្ចពិភាក្សារយៈពេល ១ ម៉ោង អំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ។
នៅស្ថានបេសកកម្មសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិនោះ មានតំណាងគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា និងតំណាងអង្គការសង្គមស៊ីវិល ២ រូប គឺ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងលោក ចន ស៊ីហ្វតុន (John Sifton) តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រចាំនៅអាស៊ីបានចូលរួមឆ្លើយបំភ្លឺ ។
អ្នកតំណាងទាំង ៣ រូបបានផ្តល់សក្ខីកម្មនៅចំពោះមុខអង្គការសហប្រជាជាតិ ហើយចុងក្រោយ បានស្នើវិធានការជូន អ ស ប ។
សូមសរុបលទ្ធផល ៥ ចំណុច នៃកិច្ចប្រជុំពិភាក្សានោះដូចតទៅ ៖
១ ៖ ស្នើដល់រដ្ឋសមាជិក អ ស ប ព្យួរអាសនៈកម្ពុជាបណ្តោះអាសន្ន ។
២ ៖ ស្នើកោះប្រជុំប្រទេសហត្ថលេខីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។
៣ ៖ ស្នើដាក់បញ្ហាកម្ពុជាក្នុងរបៀបវារៈមហាសន្និបាត អ ស ប ។
៤ ៖ ស្នើអគ្គលេខាធិការ អ ស ប បញ្ជូនគណៈប្រតិភូស្វែងរកការពិតមួួយទៅសិក្សាស្វែងយល់បញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
៥ ៖ ស្នើដាក់ទណ្ឌកម្មជាក់ស្តែងដល់រដ្ឋាភិបាលលោក ហ៊ុន សែន ។
វិធានការទាំង ៥ ចំណុចនេះនឹងដាក់សម្ពាធបន្ថែមទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ៕
Pdach Mok
Thursday, December 21, 2017