Views
កាលពីថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧កំពូលត្រីសូល៍គាងឃ្វាយដែលធ្វើពីមាសសុទ្ធទម្ងន់ ៧ គ.ក្រ ត្រូវបានក្រុមអភិរក្ស និង ជួសជុលប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យរបស់អង្គការ UNESCO បានរកឃើញនៅក្នុងដី ក្រោយពីធ្វើកំណត់ហេតុត្រឹមត្រូវហើយក៏បានប្រគល់ជូនអាជ្ញាធរដើម្បីរក្សាទុកជាសម្បត្តិជាតិតទៅ ។
សូមជំរាបថា គ្រឿងអលង្ការរបស់ស្តេចខ្មែរសម័យបុរាណច្រើើនតែធ្វើពីមាស ព្រោះប្រទេសខ្មែរសម្បូរដោយមាស និង រតនវត្ថុមានតម្លៃជាច្រើន ជាហេតុធ្វើឲ្យប្រទេសជិតខាងច្រណែនឈ្នានីស និង ចង់បានប្រទេសខ្មែរជាដែនចំណុះ ។
ជារឿងអកុសលសម្រាប់ខ្មែរយើង នៅពេលរបស់មានតម្លៃទាំងនោះធ្លាក់ដល់ដៃអាជ្ញាធរខ្មែរ ក៏ស្រាប់តែលេចចេញជាពត៌មានមកថា របស់មានតម្លៃទាំងនោះជាស្ពាន់ទៅវិញ ។
នៅលើទំព័រកាសែតរស្មីកម្ពុជាដែលជាកាសែតខ្សែស្រឡាយអ្នកមានអំណាចបានចុះផ្សាយថា កំពូលមាសសុទ្ធ ៧ គ.ក្រ នោះ ជាស្ពាន់ មិនមែនជាមាសសុទ្ធទេ ។
ឃើញថា កាសែតនេះចុះផ្សាយដើម្បីបន្លែបន្លប់មហាជនឲ្យយល់ច្រឡំកំពូលមាសទាំងនោះថាជាស្ពាន់ ដែលមានចេតនាលួចយករបស់ទាំងនោះ ។
រឿងនេះប្រហែលជាអាជ្ញាធរឃុបឃិតគ្នាស៊ីដាច់ក្រពុំផ្កាឈូកមាស ៧ គីឡូក្រាមនោះហើយជួលកាសែតរស្មីកម្ពុជាចុះផ្សាយថាជាស្ពាន់ស្រោបមាសដើម្បីបោកបញ្ឆោតមហាជន ។
ជាទូទៅ គ្រឿងអល្លង្កាមាសដែលទើបទទួលបានពីបរទេសយកមករក្សាទុកនៅសារមន្ទី ក្រុងភ្នំពេញ ។
មាសសន្លឹកដែលរចនាជាស្លឹកឈើ មកុដ និង សុរង្គពាក់ក និងត្បូងរាត្រី សម្រាប់បំភ្លឺទីឋានអាទិទេព ។ រតនវត្ថុទាំងនេះសុទ្ធតែជាមាសសុទ្ធ និងត្បូងរាត្រីពិតបានដាក់តាំងបង្ហាញនៅសារមន្ទីភីមាយ នៅប្រាសាទភីមាយ ខេត្តនគរាជសីមាប្រទេសសៀមសព្វថ្ងៃនេះ ។
បុព្វបុរសខ្មែរយកមាសមកធ្វើតាំងពីពីគ្រឿងអលង្ការ ចុះទម្រាំកំពូលប្រាសាទទៀតរឿងស្អី ដូនតាខ្មែរយកស្ពាន់ធ្វើ យកដាក់កំពូលប្រាសាទនោះ ៕
Pdach Mok
Saturday, December 23, 2017