Views
នៅលើទំព័ររបស់លោក ខ្មែរ សុវណ្ណភូមិ បានសរសេរពីល្បែងគ្រោះថ្នាក់របស់លោក ហ៊ុន សែន ដែលដើរផ្ទុយពីអ្វីដែលអន្តរជាតិគូសវាសហើយប្រវាចាប់យកចិន និង យួន ជាមិត្ត ដែលធ្លាប់ជាឃាតករសម្លាប់គ្នាដូចគ្នា ។
ស្វែងយល់៖ បើតាម ហ៊ុន សែន គឺខ្មែរយកអ្នកជួយពិតប្រាកដជាសត្រូវ និងយកឃាតករជាមិត្តហើយ!
......................
តាមរយៈគោលនយោបាយនៃការលើកលែងពន្ធនេះដែរ
វាបានបង្កលក្ខណៈឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើរាប់សែននាក់
ហើយចំណូលដល់ពលរដ្ឋខ្មែរដែលធ្វើកម្មកររោងចក្រពីការអនុពន្ធនេះក្នុងមួយឆ្នាំៗមានចន្លោះពី៥០០
ទៅ៦០០លានដុល្លារ។ បន្ថែមពីលើនេះ
អាមេរិកនិងសហគមអឺរ៉ុបក៏បានផ្តល់ជំនួយផ្សេងៗទៀតដល់រដ្ឋាភិបាលកម្ពុជាថែមទៀតមានទឹកប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំៗ
ដែលជាជំនួយឥតសំណងទាំងអស់។
ជាសរុប អាមេរិក
និងសហគមអឺរ៉ុបជួយកម្ពុជាក្នុង១ឆ្នាំៗគិតជាទឹកប្រាក់គឺប្រហែលជា២០០០លានដុល្លារ
ដោយមិនបានមកសុំប្តូរជាមួយដីសម្បទាន រ៉ែសម្បទាន ភ្នំសម្បទាន កោះសម្បទាន
ព្រៃសម្បទាន ដូចចិនឡើយ តែសុំតែម្យ៉ាងគត់គឺគោរពលទ្ធិប្រជាធិបតេយ្យ
គោរពសិទ្ធិមនុស្ស និងកុំធ្វើបាបខ្មែរដូចគ្នាតទៅទៀតប៉ុណ្ណោះ។
ដោយឡែកខាងចិន វិញ មួយឆ្នាំៗបានផ្តល់លុយកម្ចីឲ្យ ហ៊ុន សែន
ដោយគ្មានលក្ខខណ្ឌប្រហែលជា១០០០លានដុល្លារ បានទាំងការប្រាក់ បានទាំងដើម
ហើយលុយខ្ចីនោះ ចិនយកទៅវិញទាំងអស់តាមរយៈក្រុមហ៊ុនចិននៅកម្ពុជា។
លើសពីនេះចិនតែងសុំសម្បទានគ្រប់យ៉ាងពីខ្មែរ បំផ្លាញគ្រប់វិស័យ
មិនដែលគិតពីសិទ្ធិមនុស្ស ហើយបន់ឲ្យតែខ្មែរទាស់គ្នា
អាលនឹងលោតចូលមកបែងចែកខ្មែរ
និងញុះញង់ឲ្យខ្មែរបែងចែកបក្សឲ្យខ្មែរកាន់តែមានជម្លោះបន្ថែមប៉ុណ្ណោះដោយមិននិយាយពីគោលការណ៍រួម
ឬតំលៃរួមនៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
និងគិតពីជាតិសាសន៍ខ្មែរតែមួយដូចអាមេរិក និងសហគមអឺរ៉ុបឡើយ។
ទាំងនេះមិននិយាយដល់រឿងចិននៅពីក្រោយរបបខ្មែរក្រហមនាអតីតកាលផង។
ដូច្នេះ សូមជនរួមឈាមខ្មែរស្វែងយល់ពីរឿងនេះ និងរួមគ្នាផ្លាស់ប្តូរដើម្បីជាតិយើង និងអនាគតកូនចៅរបស់យើងទាំងអស់គ្នា ៕
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ