Views
ទណ្ឌកម្មផ្សេង ៗ កំពុងតែកើតឡើងផុលផុសនៅឆាកអន្តរជាតិ ផ្តើមចេញពីអាមេរិកបិទទិដ្ឋាការ និង ការបង្កកទ្រព្យសម្បត្តិ បន្ទាប់មកក៏សហគមន៍អឺរ៉ុបក៏ធ្វើដូចយ៉ាងអាមេរិកដែរ ។
ឥឡូវនេះ ក៏មកដល់វេនរដ្ឋសភាកាណាដាម្តង បើកសម័យប្រជុំស្តីពីការរំលាយគណបក្សសង្រ្គោះជាតិតាមសេចក្តីអំពាវនាវរបស់ប្រជាពលរដ្ឋកាណាដាដើមកំណើតខ្មែរជាច្រើនដែលបានចេញធ្វើបាតុកម្មកាលពីពេលថ្មី ៗ នេះ ។
រដ្ឋសភាប្រទេសកាណាដាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រឆាំងទៅនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយបក្សប្រឆាំង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងចាប់មេបក្សប្រឆាំង ដាក់ ពន្ធនាគារ។ រដ្ឋសភាសោកស្តាយដែលលោកនាយករដ្ឋមន្ត្រីមិនបាននិយាយពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ ប៉ុន្តែរដ្ឋសភាកាណាដា បានដាក់ឱសានវាទឱ្យលោកនាយករដ្ឋមន្ត្រី បញ្ចប់គណនេយ្យភាព(ពាណិជ្ជកម្ម)របបលោកហ៊ុន សែន តាមអ្វីដែលសហរដ្ឋអាមេរិក និង អឺរ៉ុប (ទណ្ឌកម្ម) បានធ្វើ ពីព្រោះរបបលោកហ៊ុន សែនបានដើរផ្ទុយនឹងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១ ។
នៅលើទំព័ររបស់លោក Michael Cooper បានថ្លែងញត្តិនៅចំពោះមុខរដ្ឋសភា ដែលមានសេចក្តីដូចខាងក្រោម ៖
Democracy in Cambodia is under attack by Hun Sen’s regime by dissolving the main democratic opposition party – the Cambodia National Rescue Party; jailing opposition leaders & committing serious human rights violations ahead of “elections” scheduled for 2018.
Recently, I presented a petition in the House of Commons signed by Cambodian Canadians calling on the Canadian government to among other things exert pressure on Hun Sen’s regime to comply with the 1991 Paris Peace Agreements & hold free and fair elections in 2018.
It is encouraging that the U.S. & E.U. have taken steps towards leveling sanctions against members of Hun Sen’s regime for undermining democracy & violating human rights. At the same time, it is disappointing that Justin Trudeau has failed to utter a word of support for democracy & human rights in Cambodia. It’s time for PMJT to end his silence, show leadership, and hold Hun Sen’s regime accountable.
ផ្តាច់ការសូមបកប្រែក្រៅផ្លូវការ ៖
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការធ្វើទុក្ខបុកម្នេញដោយរបបរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនតាមរយៈការរំលាយគណបក្សប្រឆាំងប្រជាធិបតេយ្យដ៏ធំ គឺ គណបក្សសង្គ្រោះជាតិ ។ ការដាក់គុកមេដឹកនាំប្រឆាំងនិងការប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមុនពេលការបោះឆ្នោតដែលគ្រោងធ្វើនៅឆ្នាំ 2018 ។
ថ្មីៗនេះខ្ញុំបានដាក់ញត្តិនៅទីស្នាក់ការសភាដែលចុះហត្ថលេខាដោយពលរដ្ឋកាណាដាដើមកំណើតកម្ពុជាអំពាវនាវដល់រដ្ឋាភិបាលកាណាដាក្នុងការដាក់សម្ពាធលើរបបរបស់លោកហ៊ុនសែនឱ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ 1991 និងរៀបចំការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅឆ្នាំ 2018 ។
គួរលើកទឹកចិត្តថាសហរដ្ឋអាមេរិក និង E.U. បានចាត់វិធានការឆ្ពោះទៅរកការដាក់កម្រិតទណ្ឌកម្មប្រឆាំងនឹងសមាជិករបស់របបលោកហ៊ុនសែនចំពោះការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះដែរ គួរឲ្យខកចិត្តដែល ចាស្ទីនត្រេដឺវបានខកខានមិនបាននិយាយពីការគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ វាដល់ពេលហើយសម្រាប់ រដ្ឋសភា PMJT បញ្ចប់ភាពស្ងប់ស្ងាត់ បង្ហាញភាពជាអ្នកដឹកនាំហើយទុកឲ្យរបបលោកហ៊ុនសែនទទួលខុសត្រូវ ៕
Pdach Mok
Monday, December 18, 2017