Views
ប្រហែលជាដល់វគ្គដល់វេនតេជោអស់អំណាចហើយ ព្រោះយុវជនយល់ទាន់ល្បិចកិច្ចកលរបស់លោកហ៊ុន សែន យ៉ាងច្បាស់ ។
លោក ហ៊ុន សែន ដើរចែកសញ្ញាបត្រ ព្រោះចង់បានមុខមាត់ ការគាំទ្រពីនិស្សិត ប៉ុន្តែនៅខាងក្រោយខ្នង គ្មានការងារគ្រប់គ្រាន់ដើម្បីនិស្សិតចប់ការសិក្សាទាំងនោះទេ ។
លោក ហ៊ុន សែន ដើរទៅជួបកម្មការព្រោះចង់បានសន្លឹកឆ្នោត ហើយនិយាយអួតពីរឿងការដំឡើងប្រាក់ខែ ប៉ុន្តែនៅខាងក្រោយខ្នង លោក សម រង្សី ជាមេគំនិតផ្តួចផ្តើមឲ្យមានការដំឡើងប្រាក់ខែកម្មករ ឯលោក ហ៊ុន សែនគ្រាន់តែជាកូនគំនិត ដើរតាមក្រឡារបស់លោក សម រង្សីប៉ុណ្ណោះ លើសពីលោក សម រង្សី លោក ហ៊ុន សែន ធ្លាប់សម្លាប់កម្មករ និង ត្រៀមកម្លាំងទ័ពចាំសម្លាប់ទៀត ។
នៅលើទំព័ររបស់លោក Chham Chhany បាននិយាយរៀបរាប់ដល់យុវជន ២ ក្រុម ដែលមានភាព វៃឆ្លាត តាមទាន់ជាន់កែងនយោបាយបោកប្រាស់របស់លោក ហ៊ុន សែន ដែលមានសេចក្តីដូច ខាងក្រោម ៖
យុវជនវ័យឆ្លាតសម័យ តេជោ
__
បន្ទាប់ពីពិធីសំណេះសំណាលហើយ យុវជនពីរក្រុម បានជួបពិភាក្សាគ្នា ពីការសោកស្តាយដោយមិនបានសួរសម្តេច
យុវជនក្នុងក្រុមទី ១ :
សម្តេចថាៈ ផឹកទឹកអោយនឹកដល់ប្រភព ជ្រកម្លប់អោយនឹកដល់អ្នកដាំ ។ ដូច្នេះ ខ្ញុំចង់ថ្លែងអំណរគុណដល់សម្តេច ដែលជួយរំលឹក ពីព្រោះប្រាក់ខែយើងខ្ញុំ ទាំងអស់គ្នា បានឡើងដូចសព្វថ្ងៃនេះ ដោយសារ តាវ៉ែនតា (តា សម រង្ស៊ី) ដឹកនាំធ្វើបាតុកម្ម ទាមទារទេ សូមសម្តេចជ្រាប ។
យុវជនក្នុងក្រុមទី ២ :
តើសម្តេចមានដឹងទេ ថាអ្នកដែលបានជួយសម្តេច អោយចាញ់ឆ្នោតផ្កាប់មុខ បែរជាបានធ្វើរដ្ឋមន្ត្រី ឯអ្នកដែលជួយសម្តេច និងកូនចៅសម្តេច អោយមានបានដូចសព្វថ្ងៃនេះ សុទ្ធតែត្រូវជាប់គុក ដកតំណែង ឬបញ្ឈរជើង? បើពួកខ្ញុំបោះឆ្នោតជូនសម្តេចនៅឆ្នាំ២០១៨នេះ តើពួកខ្ញុំនឹងទៅជាយ៉ាងណា? ៕
ប្រភព ៖ Chham Chhany
Pdach Mok
Friday, December 22, 2017