Views
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានប្រកាសលុបឈ្មោះកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន ៣៣០ អង្គភាព ។
នៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១៧ នេះ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅម៉ោង ១១ ព្រឹកថ្ងៃទី ១៨ ធ្នូ ២០១៧ ។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា ថ្ងៃនេះ លុបកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយ ចំនួន ៣៣០ អង្គភាព ។ កាសែតដែលនៅបន្តសកម្មភាពមាន ៣៨៨ ទស្សនាវដ្តី ២០៧ និង ព្រឹត្តបត្រ ២៥ ៕
Pdach Mok
Monday, December 18, 2017