Views
ប្រភពពីមន្ត្រីជាន់ខ្ពស់នៃបប ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន
បានស្តីបន្ទោស លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ
ដែលលោកបានបណ្តោយឲ្យបែកធ្លាយ លិខិតចុះថ្ងៃទី៤ ធ្នូ ២០១៧ តាមបណ្តាញសង្គម ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
បានរាយការណ៍លម្អិតអំពីទិន្នន័យទីផ្សារ
និងសារៈសំខាន់នៃការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ជូនលោក
ហ៊ុន សែន ដែលកំពុងស្ថិតក្នុងការប្រឈមនឹងការគំរាមព្យួរក
តាមសេចក្តីរាយការណ៍បានបង្ហាញថា តាមរយៈក្របខណ្ឌអនុគ្រោះពន្ធគយ
កម្ពុជាមិនបានបង់ប្រាក់សូម្បីតែមួយកាក់មួយសេនជាលុយពន្ធ
សម្រាប់ការនាំចូលទំនិញសព្វសារពើចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប
ដែលតម្លៃសរុបជាទឹកប្រាក់ចំនួន៦.២៥៩លានដុល្លារអាមេរិក
ពេញមួយឆ្នាំ២០១៦ ។
ដោយឡែកសម្រាប់ទីផ្សារអាមេរិកវិញ
ក្នុងឆ្នាំ២០១៦
កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ២.៩១៦លានដុល្លារអាមេរិក
ហើយត្រូវបង់ពន្ធក្នុងអត្រា១២%
ដែលគិតជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ព្រោះថា
«សហរដ្ឋអាមេរិកមិនបានផ្ដល់ការអនុគ្រោះពន្ធគ្រប់មុខទំនិញ
ដូចសហភាពអឺរ៉ុបឡើយ»។
លោក ប៉ាន សូរសក័្ត ក៏បានផ្តល់យោបល់ឲ្យ ហ៊ុន
សែន ផងដែរថា
ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុបជាយថាហេតុ
កម្ពុជាគួរបញ្ចុះបញ្ចូល (lobby)
បណ្ដាប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប
តាមរយៈបណ្ដាញការទូត និងពាណិជ្ជកម្ម
ព្រោះសហភាពអឺរ៉ុបច្រើនមានភាពទន់ភ្លន់
និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា ។
ប្រភពបន្តថា លោក ហ៊ុន សែន
មិនមែនស្តីបន្ទោសតែលោក ប៉ាន សូរស័ក្តិ ដែលធ្វើឲ្យបែកធ្លាយ លិខិតនេះទេ
កន្លងមកលោក ហ៊ុន សែន ក៏បានស្តីបន្ទោសលោក ប្រាក់ សុខុន
រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរថា លោក
ប្រាក់ សុខុន មិនចេះការងារ ការទូត រហូតសង្ស័យលោក ប្រាក់ សុខុន ក្បត់ទៀតផង ។
ចំពោះការស្តីបន្ទោសរបស់លោក ហ៊ុន សែន នេះ លោក ប៉ាន សូរស័ក្តិ
មិនមានប្រតិកម្មទេ តែលោក ប្រាក់ សុខុន ទោះមិនហ៊ានឆ្លើយតប ហ៊ុន សែន
ដោយផ្ទាលក្តី ក៏លោក ប្រាក់ សុខុន បាននិយាយឲ្យអ្នកស្និទ្ធរបស់គាត់ដឹងផងដែរថា
« ទោះជាអ្នកកាទូតធ្លាក់ពីលើមេឃ ក៏មិនអាចជួយបានដែរ
បើនាយករដ្ឋមន្ត្រីនិយាយស្តីមិនបានស្មើរកូនក្មេងផងនោះ » ។
ប្រភពបានបន្ថែមថា មន្ត្រីជាច្រើនបានគាំទ្រចំពោះរបាយការណ៍លោក ប៉ាន សូរ
ស័ក្តិ ដោយពួកគេចាត់ទុកថា ការស្នើសុំរបស់លោក ប៉ាន សូរ ស័ក្តិ កុំឲ្យលោក
ហ៊ុន សែន ផ្គើនជាមួយនឹងការព្រមានបិទ
ឬក៏ការព្យួរការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ហើយសុំឲ្យលោក ហ៊ុន សែន
បញ្ចុះបញ្ចូល (lobby) បណ្តាប្រទេសជាមិត្ត
ដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈការទូត និងពាណិជ្ជកម្ម
គឺជាការគិតគូរ និងទទួលខុសត្រូវខ្ពស់ ចំពោះសេដ្ឋកិច្ចជាតិ ៕
ប្រភព ៖ Chham Chhany