Views
វីវរហើយរឿងកាន់តែធំហើយ មេធាវីមិនមែនបាញ់មេឃដូចសារព័ត៌មានខ្លះផ្សាយទេ គឺ បាញ់មនុស្សបណ្ដាលអោយរងរបួស មេធាវីមិនមែនបាញ់មេឃទេ គឺបាញ់មនុស្ស ព្រឹកនេះជនរងគ្រោះ ២ នាក់ចូលទៅប្ដឹងនៅនគរបាល ។
ព្រឹកនេះ(១៩-១២-២០១៧) មានជនរងគ្រោះដែលជានិសិត្ស សាលានីម២នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដែលម្នាក់ត្រូវបានលោកមេធាវីបាញ់រងរបួសមេជើងខាងស្ដាំ និងម្នាក់ទៀតត្រូវមេធាវីគម្រាមបាញ់សម្លាប់។ នគរបាលឲ្យដឹងថា លោកមេធាវីមិនមែនបាញ់មេឃទេ គឺបាញ់មនុស្ស ព្រោះព្រឹកនេះមានជនរងគ្រោះ ២ នាក់បានចូលទៅប្ដឹងនៅនគរបាលខណ្ឌហើយ។
ប្រភពព័ត៌មានឲ្យដឹងថា ករណីនេះគឺដំបូងលោកមេធាវីបង្ក និងជនរងគ្រោះទាំង ២ ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នានៅយប់កើតហេតុ តែពេលញ៉ាំការនោះជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្តនៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិស្ថិតនៅតាមបណ្ដោយផ្លូវ មុនីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា តែជនរងគ្រោះមិនទាន់ចេញទៅភ្លាមៗទេ។ រហូតយប់បន្តិចជនរងគ្រោះក៏ចេញទៅជួប ពេលទៅដល់មុខហាងក៏ឃើញសន្តិសុខ ហាងគ្រាលោកមេធាវីឡើងឡានទំនងស្រវឹង ជនរងគ្រោះក៏ទៅនិយាយសុំជូនទៅផ្ទះ ក៏ស្រាប់តែលោកមេធាវីដក កាំភ្លើងខ្លីម៉ាកឡុកបាញ់ទៅដី២គ្រាប់បណ្ដាលឲ្យមួយគ្រាប់បានទៅត្រូវមេជើងខាងស្ដាំ ជនរងគ្រោះឈ្មោះ លី តុលា ភេទប្រុស អាយុ២២ឆ្នាំ ហើយក៏បានយកកាំភ្លើងទៅភ្ជង់ជនរងគ្រោះម្នាក់ទៀតឈ្មោះ សិដ្ឋ ព្រមទាំងបាននិយាយថា ហែង កុំចេះប្រយ័ត្នអញបាញ់ងាប់ ។
បន្តិចក្រោយមកក៏ត្រូវនគរបាលទៅដល់ ឃាត់ខ្លួនជនបង្កយកទៅសួរនាំ។
ពេលនេះជនបង្កកំពុងឃុំខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ហើយនគរបាលព្រហ្មទហ្មខណ្ឌកំពុងកសាងសុំណុំរឿង ករណីលោកមេធាវីម្នាក់នេះ ដោយមានបណ្ដឹងជនរងគ្រោះផងដែរ។ ជនបង្កជាមេធាវី ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ភេទប្រុស អាយុ ៣៥ ឆ្នាំ ។
គួរបញ្ចាក់ផងដែរថាករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត នៅជិតផ្ទះអគ្គស្នងការនគរបាលជាតិ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
Pdach Mok
Wednesday, December 20, 2017