Views
នៅលើទំព័រហ្វេសប៊ុករបស់លោក
ខ្មែរ សុវណ្ណភូមិ បានឆ្លើយតបអ្នកគាំទ្រស៊ីភីភីដែលសរសើរលើកជើងលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាម និង ហ្វីលិពិន ដែលមានសេចក្តីដូខាងក្រោម ៖
សួរដូចឆោទ តើពួកស៊ីភីភីយករូបទាំងនេះមកអួតបានប្រយោជន៍ស្អីដល់ជាតិខ្មែរ?
..........................
ពេលយើងរិះគន់ ហ៊ុន សែន យើងឃើញពួកស៊ីភីភីយករូបទាំងនេះមកផុសក្នុង comment
ឬអ្នកខ្លះគេយកទៅផ្យាយលើស្ថានភាពរបស់ពួកគេដើម្បីអួតភ្លាម។
តែយើងចង់សួរថាតើពួកស៊ីភីភីយករូបទាំងនេះមកដាក់អួតបានប្រយោជន៍ស្អីដល់ជាតិខ្មែរដែរ?
សម្រាប់កិច្ចប្រជុំនេះ ក្រៅពីកម្ពុជា មេដឹកនាំប្រទេសផ្សេងៗ
សុទ្ធតែមានជំនួបទ្វេរភាគីជាមួយ ប្រទេសនេះប្រទេសនោះដោយឡែក
និងចុះកិច្ចព្រមព្រៀងទ្វេរភាគីទិញដូរ វិនិយោគទុន និងពង្រឹងផ្នែកសេដ្ឋកិ
ច្ចផ្សេងៗបានផលដល់ជាតិគេទៅវិញទៅមកទាំងអស់។
ចំណែក ហ៊ុន សែន វិញ បាននាំមនុស្សទៅទាំងហ្វូង បង្ហិនលុយជាតិមិនតិច
បានផលរឿង កិច្ចព្រមព្រៀងជាមួយ យួនរឿងសន្យាបោះបង្គោលព្រំដែន ឲ្យចប់ឆាប់ៗឯណាឆ្កុយក្រៅសាច់រឿង
និងរឿងប៉ាវបាយ តារាកុនស្រីហ្វីលីពីនឯណាទៅវិញ
ហើយក្រៅពីហ្នឹងបានត្រឹមផ្សាយសារ (បញ្ចូលសំលេង ជាមួយរូបថត) ជូនលោក ត្រាំ
ប្រៀបបានជាលក្ខណៈឯកជន មិនទាក់ទងនឹងអាស៊ានឯណាឆ្កុយ តែប៉ុណ្ណោះ។
ក្រៅពីនេះឃើញសូវៀតសន្យាឲ្យលុយជំនួយបោះឆ្នោត ៣ ទៅ៤លានដុល្លារ
បើអឺរ៉ុបមិនជួយនាពេលខាងមុខតែប៉ុណ្ណឹង។ តើទាំងនេះបានផលស្អីដល់ជាតិ?
តើយករូបទាំងនេះមកផ្សាយអួតមានន័យស្អីដល់ជាតិ?
តើរូបទាំងនេះមានតំលៃស្មើកិត្តិយសខ្មែរអាម៉ាស់លើឆាកអន្តរជាតិដោយសារ ហ៊ុន សែន
ដែរទេ? តើរូបទាំងនេះមានតំលៃស្មើនឹង ហ៊ុន សែន ជាមួយបក្សពួកចំណាយ
ទៅចូលរួមក្នុងកម្មវិធីនេះដែរឬ?
ល្មមឈប់ឆ្គួតនឹងមោទនភាពបែបល្ងង់ខ្លៅ និងតែសំបកបែបនេះហើយ។
Pdach Mok
Tuesday, November 14, 2017