Views
ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំអោនក្បាលដាក់បរទេស ដើម្បីតែជំនួយបរទេសបន្តិចបន្តូចអោយសោះ ។
ក្នុងពិធីប្រជាភិថុតិជាមួយកម្មករនិយោជិត ជិត ២ ម៉ឺននាក់ នៅតំបន់ 7NG ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន អះអាងថា លោកបានប្រឹងប្រែងគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋខ្មែរ ។
ជាក់ស្ដែងណាស់ដូចដែលរូបលោកនិយាយចាក់ចុចអុជអាលគណបក្សប្រឆាំងជាសាធារណៈនៅក្នុងអង្គប្រជុំដែលមានមេដឹកនាំប្រទេសជាច្រើននៅលើពិភពលោកអញ្ជើញទៅចូលរួ
មរួមគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ ។
លោក ហ៊ុន សែន និយាយថា លោកមិនចង់ធ្វើជាអាយ៉ងគេទៀតទេ ព្រោះគេមិនឲ្យតម្លៃយើងឡើយ ហើយថា ដើម្បីអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ គណបក្សសង្រ្គោះជាតិគួរត្រូវរំលាយចោល ការដែលត្រូវធ្វើដូច្នេះ ព្រោះចង់ឲ្យកម្ពុជាមានឯករាជ្យ និង អធិបតេយ្យភាពយ៉ាងពិតប្រាកដមួយ ៕
Pdach Mok
Wednesday, November 15, 2017