Views
នៅកិច្ចប្រជុំដាណាង ឬ ម៉ានិល លោក ហ៊ុន សែន មិនមានឱកាសបានជួបសន្ទនាទ្វេភាគីជាមួយមេដឹកនាំសំខាន់ ៗ របស់ពិភពលោកទេ ក្រៅតែពីបានជួបជាមួយមេដឹកនាំវៀតណាមដែលជំរុញឲ្យភាគីទាំងពីរពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់មុនឆ្នាំ ២០១៨ ។
នៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានបង្រ្កាបភាគីប្រឆាំងយ៉ាងគគ្រឹកគគ្រេងដោយមិនស្តាប់សំឡេងពលរដ្ឋខ្មែរ និង អន្តរជាតិទេ រហូតបានច្បាប់សម្រាប់រំលាយគណបក្សគូប្រកួតនៅក្នុងកណ្តាប់ដៃ ហើយច្បាប់នេះនឹងយកទៅប្រើរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៧ ខាងមុខ ។
នៅលើឆាកអន្តរជាតិវិញ លោក ហ៊ុន សែន បានទៅចូលរួមកិច្ចប្រជុំអេប៉ិចនៅដាណាងប្រទេសវៀតណាម និង កិច្ចប្រជុំអាស៊ាននៅហ្វីលិពិន ។
អ្វីដែលគួរឲ្យអាម៉ាស់និងខ្មាសអៀន គឺ លោក ហ៊ុន សែន មិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមថតរូបក្រុមទេ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក
ខ្មែរ សុវណ្ណភូមិ បានបកស្រាយរឿងការទូតមានបញ្ហាជាមួយគេដូច្នេះថា
សុំុំនិិយាយការពិតបន្តិច៖ យករូបថត២ ទៅ៣សន្លឹកមកអួតបោកខ្មែរ មិនចេះខ្មាសគេ!
.............................
នៅយួន តែទៅក្បែរត្រាំក៏គ្មានឧ៌កាសក្បែរផងក្នុងពេលប្រជុំ APEC ហើយមេដឹកនាំនានាអត់មានអ្នកណានិយាយរកថែមទៀត។ ពេលទៅហ្វ៊ីលីពីនប្រជុំមេដឹកនាំអាស៊ាន ព្យាយាមរត់ត្រុកៗជួបនិងសុំចាប់ដៃ ព្យាយាមរហូតបានសម្រេចពេលក្រៅកម្មវិធីសុំថតរូបជាមួយ ត្រាំ ដើម្បីកុំឲ្យខ្មែរ ឬអ្នកលេងបណ្តាញសង្គមរិះគន់ ហើយគ្រាន់យកមកអួតបោកខ្មែរបានខ្លះ។
តែយើងចង់សួរឬប្រាប់ដូច្នេះវិញថា៖
១. ជួបបែបនេះតើមានប្រយោជន៍ស្អី ព្រោះមិនបានជជែក«ជាទ្វេរភាគីនិយាយរឿងទំនាក់ទំនង ឬរបៀបវារៈជាតិ និងជាតិ» ឡើយ។ ការជួបបែបនេះ ដូចជារឿងមនុស្សធម្មតាជួបគ្នាសុំថតរូបទុកគ្រាន់មើលតែប៉ុណ្ណោះ ដូចយើងគ្រប់គ្នាជួបអ្នកនេះជួបអ្នកនោះក្នុងកម្មវិធីហើយសុំគេថតផងដែរ។
២. តើមិនចេះខ្មាស់ខ្លួនឯងទេឬដែលដៀលអាមេរិកចង្រៃកប់ៗមាត់ ចោទអាមេរិកថាជាប្រទេសចង្រៃដើរបំផ្លាញគេ ជាប្រទេសលូកលាន់កិច្ចការខ្មែរ មកបំផ្លាញខ្មែរ ហើយចោទជាតិសាសន៍ខ្លួនចំពោះអ្នកមានទំនាក់ទំនងជាមួយអាមេរិកថាជាជនក្បត់ជាតិ តែខ្លួនបែជាត្រុកៗសុំទៅរកចាប់ដៃជាមួយមេដឹកនាំអាមេរិកទៅវិញ? បើខ្ញុំវិញ ហ៊ានតែសំដីឡូយបែបនបនេះហើយ ទោះជីដូនជីតាមេដឹកនាំអាមេរិកក៏មិនយកភ្នែកម់ល ហើយតត្រុកទៅចាប់ដៃជាមួយដែរ។ និយាយទៅអត់ថោកដូច ហុន សែន ទេ។
៣. ចាំមើលតើនៅក្នុង កម្រងរូបថតសេតវិមាន (The White House´s Album) មានរូបថតត្រាំ ថតជាមួយ ហ៊ុន សែន ទាំងនេះដាក់ក្នុងនោះដែរឬទេ? បើអត់គឺបងប្អូនអាចយល់បានយ៉ាងងាយ។
គេនៅចាំបានកាលពីឆ្នាំ២០១២ ពេលខ្មែរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកអូបាម៉ាមក ពេលនោះសូម្បីតែរូបថត ហ៊ុន សែន ១សន្លឹកក្នុងនាមជាម្ចាស់ប្រទេស និងប្រធានអាស៊ាន ក៏រដ្ឋការអូបាម៉ាអត់ដាក់បញ្ចូលសោះ ។ ដោយឡែកមេដឹកនាំអាស៊ានផ្សេងទៀតគេដាក់បញ្ចូលទាំងអស់។
ដូច្នេះ សូមប្រាប់ហ៊ុន សែន និងពួកស៊ីភីភីថា កុំយករូបនេះមកបោក ហើយកុំចង់តោងកាលីបអាមេរិក ទៅមិនរួចទេ ព្រោះយើងស្គាល់ក្រយ៉ៅថោកនេះច្បាស់ណាស់ ៕
Pdach Mok
Sunday, November 12, 2017