Views
ព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នំា ២០១៧ វេលាម៉ោង ១០ និង ១៥ នាទី កាលឃើញប្រជាជនដើរលក់កាំបិតច្រូងច្រាងតាមទីសាធារណៈ សមត្ថកិច្ចមានការស្លន់ស្លោ ស្ទុះទៅឃាត់ទុកកាំបិតទាំងនោះនៅម្តុំចោមចៅ ព្រោះរអើលថានឹងយកទៅផ្គត់ផ្គង់ដល់ក្រុមបាតុករដែលប្រុងប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃដែលតុលាការសម្រេចរំលាយបក្សប្រឆាំងនៅថ្ងៃស្អែកនេះ។
បើតាមព័ត៌មានផ្សាយលើបណ្តាញសង្គមបានឲ្យដឹងថា ប្រជាជនដឹកកាំបិតចំនួន ២៧០ ដើម ស្មើនឹងចំនួនប៉ូលិសមកលក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ចាប់បានហើយធ្វើការឃាត់ទុកភ្លាមៗតែម្តងព្រោះខ្លាចកាំបិតរបស់ប្រជាជន ។
តាមការគ្រោងទុក តុលាការកំពូលនឹងសម្រេចសាលក្រមរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៦ ខែ វិច្ឆកា ឆ្នាំ ២០១៧ ព្រឹកស្អែកនេះ។
ហើយមកដល់ពេលនេះ ខាងភាគីគណបក្សសង្គ្រោះជាតិ មិនមានក្រុមណាមួយបញ្ជាក់ជំហរថា នឹងចូលរួមធ្វើការតវ៉ាប្រឆាំងនឹងសាលដីការបស់តុលាការកំពូលនៅឡើយទេ ប៉ុន្តែខាងភាគីរដ្ឋាភិបាលឯនោះវិញ នៅថ្ងៃទី ១៥ ខែ វិច្ឆកានេះ គេឃើញមានការដាក់ពង្រាយកម្លាំងទប់ស្កាត់ ការចូលក្រុងរបស់ពលរដ្ឋនៅតាមបណ្តាផ្លូវជាតិសំខាន់ៗមួយចំនួន៕
Pdach Mok
Wednesday, November 15, 2017