Views
ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិម្សិលមិញ នៅព្រឹកនេះ លោកអភិបាលរងក្រុងបាត់ដំបងទទួលបញ្ជាអភិបាលក្រុងបាត់ដំបងបាននាំគ្នាចូលទៅទាមទារយកតំណែងមេឃុំអូរចាភ្លាមដោយគ្មានឆ្លងកាត់នីតិវិធីអ្វីទាំងអស់ ទង្វើនេះហាក់បីដូចជារដ្ឋប្រហារជាប្រព័ន្ធដែលមិនយកច្បាប់ប្រទេសជាគោលការណ៍ឡើយ ។
កញ្ញា រ៉ូហ្សិត ជាចៅសង្កាត់អូរចាបានតស៊ូមតិយ៉ាងស្វិតស្វាញចំពោះការគំរាមកំហែងនោះ ប៉ុន្តែពួកគេទាំងនោះមិនស្តាប់សំឡេងតវ៉ារបស់កញ្ញាទេ គេប្រកាសតែងតាំងអ្នកផ្សេងជំនួសភ្លាម ៗ ដោយមាត់ទទេហើយបណ្តេញកញ្ញាចេញពីទីស្នាក់ការដោយគ្មានលិខិតស្នាមអ្វីទាំងអស់ ។
កញ្ញា រ៉ូហ្សិត ទទូចហើយទទូចទៀតថា កញ្ញាសុំស៊ីញ៉េលើលិខិតស្នាមរបស់ពលរដ្ឋអូរចា ១០០ សន្លឹកសិន ហើយនឹងប្រញាប់ចាកចេញទៅភ្លាមដោយមិនជំទាស់អ្វីទេ ។
នៅចុងក្រោយ កញ្ញាអំពាវនាវឲ្យពលរដ្ឋចូលរួមបោះឆ្នោតផ្លាស់ប្តូររបបសព្វថ្ងៃនៅពេលខាងមុខ៕
Pdach Mok
Thursday, November 16, 2017