Views
ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ តុលាការកំពូល
បើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ»
ដោយមានចៅក្រម ៩ រូប
និង តំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប
និងមានមេធាវីដើមបណ្តឹង ៤ រូប មិនមានវត្តមានថ្នាក់ដឹកនាំ ឬ
សមាជិកគណបក្សសង្រ្គោះជាតិឡើងការពារក្តីទេ ព្រោះថ្នាក់ដឹកនាំចាត់ទុករឿងនេះថាជារឿងនយោបាយ ។
នៅក្នុងអង្គសវនាការ មិនអនុញ្ញាតឲ្យថតសំឡេង
និង ថតរូបភាពទេ ព្រោះខ្លាចមានភស្តុតាងចោទប្រកាន់បុគ្គលទាំងនោះត្រឡប់វិញនៅថ្ងៃក្រោយ ។ អ្នកចូលរួមតាមដានអាចកត់ត្រាបាន។
ចំណែកនៅខាងក្រៅតុលាការបិទផ្លូវដាក់កងកម្លាំងប្រដាប់អាវុធ ដាក់របងដែកហាមចូលការពារសន្តិសុខយ៉ាងរឹងមាំ ៕
Pdach Mok
Wednesday, November 15, 2017