Views
នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា រ៉ូហ្សិត បានផ្ញើសារដ៏មានន័យដល់ពលរដ្ឋអូរដោយទាំងទឹកភ្នែកដែលស្តាយស្រណោះទាំងសងខាង ដែលមានសេចក្តីដូចខាងក្រោម ៖
ថ្ងៃនេះពលរដ្ឋស្រក់ទឹកភ្នែកដើម្បីពួកខ្ញុំ ៖ ខ្ញុំពិតជាមិនស្តាយស្រណោះតំណែងតួនាទីបុណ្យសក្តិ ប្រាក់បៀរវត្សក្នុងនាមចៅសង្កាត់អូរចារនេះទេ ប៉ុន្តែអ្វីដែលខ្ញុំស្តាយស្រណោះ ខ្ញុំរន្ធត់ ខ្ញុំស្រស់ទឹកភ្នែកថ្ងៃនេះក៏ព្រោះតែខ្ញុំនឹកស្រណោះបេះដូង ឧត្តមគតិ និងសេចក្តីគោរពស្រលាញ់របស់ពលរដ្ឋនៅក្នុងសង្កាត់អូរចារចំពោះរូបខ្ញុំក៏ដូចជាគណបក្ស សង្គ្រោះជាតិទាំងមូល។
តើបងប្អូនជនរួមជាតិបានដឹងទេថាថ្ងៃនេះទាំងប្រជាពលរដ្ឋដែលឈរនៅខាងស្តាំដៃខ្ញុំនិងទាំងពលរដ្ឋនៅក្នុងភូមិគាត់បានអង្គុយក្នុងផ្ទះគ្រប់ៗគ្នា ហើយសំរស់ទឹកភ្នែកសំដែងនូវការសោកស្តាយនូវការបាត់បង់មន្ត្រីជាទីស្រលាញ់និងគណបក្សជាទីគោរពរបស់ពួកគាត់គ្រប់ៗគ្នា ។
ម៉ោងនេះថ្ងៃនេះខ្ញុំបានចេញពីសាលាសង្កាត់មកអង្គុយជុំគ្នាជាមួយសហការីរបស់ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំ ប៉ុន្តែមិនមានតែពួកខ្ញុំដែលកំពុងអង្គុយជជែកគ្នានេះទេ គឺមានពលរដ្ឋមកពីបណ្តាលគ្រប់ភូមិក្នុងសង្កាត់អូរចារបន្តជួរគ្នាមកសួរសុខទុក្ខ និងលើកទឹកចិត្តយើងខ្ញុំ ជាមួយនិងការប្តេជ្ញាចិត្តថា “ ពួកយើងជាពលរដ្ឋនៅអូរចារនៅជាមួយរ៉ូហ្ស៊េតជារៀងរហូត ទោះរ៉ូហ្ស៊េតមានដំណែងជាចៅសង្កាត់ ឬគ្មានដំណែងជាចៅសង្កាត់ តែសុំតែមួយម៉្យាងគត់ គឺកុំឲ្យរ៉ូហ៊្សេតទៅណា គឺយើងខ្ញុំក្នុងនាមប្រជាពលរដ្ឋអូរចារទាំងមូលសុខចិត្តធ្វើស្រែ ធ្វើចំការ ធ្វើកម្មករ និងធ្វើកិច្ចការស្របច្បាប់ទាំងឡាយណាដើម្បីស្វែងរកថវិកាចិញ្ចឹមរ៉ូហ្ស៊េតនិងសហការីមួយផ្នែករបស់រ៉ូហ្ស៊េត។ “ ជយោ!ប្រជាពលរដ្ឋអូរចារដ៏អង់អាចក្លាហាន! “ បាត់ដំបងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ......................................
សូមជំរាបថា កញ្ញា រ៉ូហ្សិត ជាមេឃុំឆ្នើមម្នាក់របស់គណបក្សសង្រ្គោះជាតិនៅឃុំអូរចា ខេត្តបាត់ដំបូង ដែលត្រូវបានលោក ឈាវ វុន តាមយាយី និង មន្រ្តីគណបក្សប្រជាជនជាច្រើនទៀតតាមរំខានកញ្ញាតាមរូបភាពជាច្រើន ហេតុនោះ ក្រោយរំលាយគណបក្សសង្រ្គោះជាតិភ្លាម មន្រ្តីទាំងនោះក៏ចាប់ផ្តើមមករករឿងកញ្ញាមុនគេទាំងអស់ក្នុងចំណោមមេឃុំបក្សសង្រ្គោះជាតិទូទាំងប្រទេស ។
Pdach Mok
Friday, November 17, 2017