Views
ឆាវឆាវ ក្នុងរឿងសាមកុក មានប្រសាសន៍ថា "ប្រទេសច្របូកច្របល់ ជនតូចតាចគ្មានសិទ្ធិនិយាយពាក្យយុត្តិធម៌ជាមួយអ្នកធំឡើយ"។ បណ្តាអ្នកស្នេហាជាតិមានឧត្តមគតិ ឆន្ទៈ តែខ្វះអំណាច មិនគួរឱបដៃឈរមើលភាពអយុត្តិធម៌ក្នុងសង្គម ឈរមើលអ្នកធំបំផ្លាញផលប្រយោជន៍ជាតិ សម្លាប់ទឹកចិត្តពលរដ្ឋស្លូតត្រង់នោះទេ។
ជនជាតិជី្វហ្វពោលថា "យើងមិនត្រូវគិតថា ភាពអយុត្តិធម៌ក្នុងសង្គមបានមកពីផលកម្មដែលពួកយើងបានប្រព្រឹត្តិពីជាតិមុនមកនោះទេ"។ ជាក់ស្តែងយើងជាម្ចាស់ប្រទេស ជាអ្នកតស៊ូដើម្បីបានសេរីភាព និង ភាពរុងរឿង អំណាចនិយមបំផ្លាញយុត្តិធម៌ ចាំបាច់យើងម្នាក់ៗត្រូវតែប្រយុទ្ធកម្ចាត់វាចោលឲ្យអស់ ហើយយកអ្វីដែលជារបស់យើងវិញ ។
ពលរដ្ឋខ្មែរបានហែលឆ្លងកាត់វាលសង្គ្រាមផ្ទៃក្នុងច្រើនសតវត្សមកហើយ តើយើងនៅតែបន្តហែលឆ្លងកាត់ទៀតឬ? ខ្មែរជាអ្នកខ្វះឬ សម្រាប់រើសមេដឹកនាំល្អម្នាក់មកគ្រប់គ្រងប្រទេសជាតិ?
ប្រយោគក្មែរ-ខ្មែរបានសរសេរថា "ខ្មែរនឹងរកមិនឃើញមនុស្សល្អម្នាក់ដោយគិតខុសថាជាបុគ្គលសាមញ្ញ គ្មានអំណាច គ្មានលុយកាក់"។ ជនជាតិខ្មែរមិនអភ័ព្វទេ ពោលតែងខ្លាំងជានិច្ចនៅពេលបោះបង់ចោលគំនិតសង្ស័យ មិនជឿជាក់ មិនដើរតាម សូមឲ្យយល់ពាក្យ "ចង្កឹះមួយគេកាច់បាក់ ចង្កឹះមួយបាច់គេកាច់ពុំបាក់"។
ភាពអយុត្តិធម៌នៅតែបន្ត ហើយជនតូចតាចនៅតែគ្មានសិទ្ធិ ខ្មែររកពន្លឺមិនឃើញ ដូនតាអាម៉ាស់មុខ។ ចូរព្យាយាមស្រែករកយុត្តិធម៌និងសិទ្ធិអំណាចរបស់យើង៕
ប្រភព ៖ វ៉េត រដ្ឋា
Pdach Mok
Friday, November 17, 2017