Views
នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្សី អតីតប្រធានគណបក្សសង្រ្គោះជាតិបានសរសេររៀបរាប់ពីប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះលោក ហ៊ុន សែន ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ដែលប្រតិកម្មនេះចាត់ជាក្តីសង្ឃឹមរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ព្រមទាំងភ្ជាប់នូវឯកសារសេចក្តីសម្រេចរបស់ព្រឹទ្ធិសភា និង សេតវិមាន ៖
ក្នុងថ្ងៃ ១៦ វិច្ឆិកា ២០១៧ នេះ ដែលជាថ្ងៃរដ្ឋអំណាច នៅប្រទេសកម្ពុជា
ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ មានប្រតិកម្មយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក
ទាំងពីរដ្ឋាភិបាល ទាំងពីសភា។
ការិយាល័យលោកប្រធានាធិបតី
សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងទម្ងន់
មកលើសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ហើយព្រមានថា សហរដ្ឋអាមេរិក
នឹងចាត់វិធានការជាក់ស្តែង ក្នុងវិស័យសេដ្ឋកិច្ច ដើម្បីឆ្លើយតប
ទៅនឹងទង្វើមិនគប្បី របស់អាជ្ញាធរកម្ពុជា។
ជំហា
នទី
១ សហរដ្ឋអាមេរិកសម្រេចបញ្ឈប់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៃប្រទេសកម្ពុជា ហើយប្រកាសថា ការបោះឆ្នោតឆ្នាំ ២០១៨ នឹងមិនមានលក្ខណៈសេរី
យុត្តិធម៌ និងស្របច្បាប់ឡើយ។
ចំណេកខាងព្រឹទ្ធសភា សហរដ្ឋអាមេរិកវិញ មានការអនុម័តញត្តិមួយ
ស្តីពីប្រទេសកម្ពុជា ដែលនៅក្នុងនោះ សមាជិកព្រឹទ្ធសភា
ស្នើជាឯកច្ឆន្ទឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
ដាក់មេដឹកនាំប្រទេសកម្ពុជាមួយចំនួន លើបញ្ជីខ្មៅ ដើម្បីឲ្យទទួលទណ្ឌកម្ម
ដូចជាការហាមឃាត់ មិនឲ្យចេញចូល លើទឹកដីសហរដ្ឋអាមេរិក
ហើយអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិថែមទៀត៕
Pdach Mok
Friday, November 17, 2017