Views
ស្មានតែគ្រាន់បើ ដដែល ៗ មានអីគ្រាន់បើ សូម្បីតែសមាជិកបក្សប្រជាជក៏ត្អូញត្អែរឿងការងាររដ្ឋបាលដែរ នៅថ្ងៃនេះ លោក សាន ព្រំ ដែលគេស្គាល់ថាជាសមាជិកបក្សប្រជាជនយ៉ាងសកម្មម្នាក់បានត្អួញរឿងការកែអត្តសញ្ញាណបណ្ណតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីខែមុន ស្រាប់តែឥឡូវបែរ ជាសមាជិកបក្សប្រជាជនរងគ្រោះដោយខ្លួនឯង ។
នៅលើទំព័រហ្វេសប៊ុករបស់លោក
សាន ព្រំ បានសរសេរត្អូញត្អែរពីភាពស្មុគស្មាញនោះថា
#មកសុំកែអត្តសញ្ញាណប័ណ្ណយ៉ាប់ៗ
ផលវិបាកនៃកំហុសអត្តសញ្ញាណកម្មដែលរដ្ឋព្រមទទួលជួយ ៥០% ទៅហើយៗ នៅសល់ ៥០% ជាបន្ទុករបស់ពួកយើង តែពួកយើងនៅតែប្រឈមមុខនឹងផលវិបាកដដែល ដោយពេលខ្លះ យើងទៅកែនៅស្រុក-ខ័ណ្ឌ ខេត្ត ក្រុង គេដេញយើងឲ្យមកក្រសួង ដល់មកដល់ក្រសួងហើយ គេឲ្យទៅអគ្គនាយកដ្ឋាន មកដល់អគ្គនាយដ្ឋាន គេឲ្យទៅកន្លែងធ្វើប៉ាស្ព័រ ឥឡូវមកដល់កន្លែងកែមែនទែនហើយ តែដាក់ឯកសារចូលទៅ គេថាឲ្យយើងនៅរងចាំជួបមេ ដល់ជួបមេហើយចាំមើលនោះ ឆ្លើយបែបណាទៀត??????។
អនិច្ចារណាស់!! ប្រព័ន្ធការងាររដ្ឋបាលនៃកម្ពុជាអច្ឆរិយរបស់ខ្ញុំ ពីមុនថាអត់មានច្រកចេញចូលតែ១ វាពិបាក ដល់ឥឡូវកែទម្រង់ហើយក៏នៅតែពិបាកទៀត មើលទៅប្រហែលជាត្រូវឲ្យក្រុមអ្នកគួកជេ រត់ឲ្យហើយ សម្តេចនាយកហ៊ុនសែនជាទីគោរពអើយ....។ល។
សេចក្តីខាងលើនេះជាសេចក្តីត្អូញត្អែរបស់សមាជិកបក្សប្រជាជនខ្លួនឯង តិចលោថា នេះជាសមាជិកបក្សសង្រ្គោះជាតិទៀតទៅ ហើយតាំងចោទប្រកាន់ដោយបទល្មើសផ្សេង ៗ ៕
Pdach Mok
Thursday, November 16, 2017