Views
ប្រភព
cambopostnews ៖ សកម្មជនគណបក្សប្រជាជនកម្ពុជា កញា ធី សុវណ្ណថា បានចោទប្រកាន់ទៅលើមេឃុំមកពី គណបក្សសង្រ្គោះជាតិប្រមាណជាជាង ៥០០ នាក់ថា បានចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិ ។
បើតាមកញ្ញា ធី សុវណ្ណថា បានបញ្ជាក់អោយដឹងថា ការសម្រេចគ្រោងប្ដឹងមេឃុំមកពីគណបក្ស សង្រ្គោះជាតិទាំង ៥០០ នាក់នៅទូទាំងប្រទេសនេះ ដោយសារតែក្រុមមេឃុំទាំងនេះមិនព្រមមក ចុះ ចុលជាមួយនឹងរដ្ឋាភិបាលគណបក្សប្រជាជន តាមការប្រកាសបើកផ្លូវពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធាននៃគណបក្សកាន់អំណាចមួយនេះ ។
កញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនហ្វេសប៊ុកធ្លាប់មានឈ្មោះល្បីដោយសារគាំទ្រគណបក្ស សង្រ្គោះជាតិកន្លងមកនោះបានថ្លែងលើកឡើងទៀតថា រហូតមកទល់នឹងពេលនេះ កញ្ញាកំពុងតែ ធ្វើការពិភាក្សា និងកំពុងសិក្សាផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងមេឃុំទាំង៥០០នាក់នេះ ៖ « នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង ៥០០០ នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក » ។
នៅលើទំព័រគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី ១១ វិច្ឆិកា ម្សិលមិញនេះ បានចោទប្រកាន់មេឃុំមកពីគណបក្សសង្រ្គោះជាតិទាំង៥០០នាក់ថា ជាក្រុមថោកទាប ពីព្រោះអ្នកទាំងនោះមិនព្រមមករួមរស់ ជីវភាពនយោបាយជាមួយនឹង បក្សប្រជាជន ។ សកម្មជនបក្សប្រជាជនរូបនេះបានអះអាងថា ទង្វើទាំងនេះ គឺ ប្រៀបបានទៅនឹង ការចូលរួមប្រព្រឹត្តទង្វើក្បត់ជាតិជាមួយនឹងលោក កឹម សុខា ដែរ ។ កញ្ញា អោយដឹងបន្ថែមបែបនេះ ៖ មន្ត្រីឃុំCNRP “ថោកទាបណាស់”ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោកបំរើប្រជាជន ។
ថ្ងៃក្រោយ ពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោកក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជាពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិបំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ? សូមពិចារណាពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ » ។
សូមជម្រាបថា ចាប់តាំងពីមានការអំពាវនាវពីលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន អោយសមាជិករបស់គណបក្សប្រឆាំងចុះចូលមក មន្រ្តីរបស់គណបក្សសង្រ្គោះជាតិបានអះអាងថា មានសមាជិកត្រឹមតែ ជាង៤០រូបប៉ុណ្ណោះដែលបានលាលែងចេញពីគណបក្សសង្រ្គោះជាតិ នឹងទៅចុះចូលជាមួយនឹងបក្សប្រជាជន ។
ប៉ុន្តែសារព័ត៌មានគាំទ្ររដ្ឋាភិបាលបែជាចុះផ្សាយថា មានចំនួនជាង ១០០ នាក់ទៅហើយ ៕
Pdach Mok
Sunday, November 12, 2017