Views
នៅឯកិច្ចប្រជុំកំពូលអាស៊ាន អេប៉ិច ក្រៅផ្លូវការ គេសង្កេតឃើញថា កៅអីសម្រាប់ប្រធានាធិបតីអាមេរិកនៅក្បែរលោក ហ៊ុន សែន នៅពេលចូលអង្គុយប្រជុំ លោក ដូណាល់ ត្រាំ មិនបានចូលទៅអង្គុយក្បែរលោក ហ៊ុន សែន ប៉ុន្តែបានឲ្យសហការីចូលទៅអង្គុយជំនួស ។
គ្រាន់តែហេតុការណ៍ប៉ុណ្ណេះ ក៏យើងដឹងថា លោក ដូណាល់ ត្រាំ មិនចូលចិត្តលោក ហ៊ុន សែន ទាំងសហការីដែលអង្គុយក្បែរលោក ហ៊ុន សែន នោះមិនទាំងដែលសំឡឹងមើលមុខលោក ហ៊ុន សែនផង ។ មិនដឹងជាយកមុខទៅទុកនៅឯណាទេ ហ៑ុន សែន អើយ បើ ដូ ណាល់ត្រាំ លេងត្រង់ៗ យ៉ាងនេះ ។
នៅក្នុងពេលបើកកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំASEAN នៅ ដាណាំង/វៀតណាម យួនបានប្រើល្បិចខូច រៀបចំកន្លែងអោយ លោក ដូណាល់ ត្រាំ អង្គុយក្បែរ ហ៑ុន សែន ដើម្បីអោយកាសែតទ្រពងថតយកមកបោកប្រាស់ខ្មែរ ថា ដូណាល់ ត្រាំ បង្កើនចំណងមិត្តភាពហ៑ុន សែន។ តែកលល្បិចនេះ ត្រូវបានបរាជ័យទាំងស្រុង ថែមទាំងអាម៉ាស់មុខរឹតតែខ្លាំងទៀត ព្រោះអីល្បិចសាមកុកប្រើបានតែនៅកម្ពុជាតែប៉ុន្នោះ ។
ក្រោយពីបានដឹងកលល្បិចនេះ លោក ដូណាល់ ត្រាំ ក៏វ៉ៃបកវិញត្រង់ៗតែម្តង គឺ មិនទៅចូលរួមផ្ទាល់ខ្លួនទេ បែរជាបញ្ជូនសហការីរបស់គាត់ទៅអង្គុយក្បែរ ហ៑ុន សែន ទៅវិញ។
ចំណែកឯនៅកិច្ចប្រជុំអាស៊ានលើកទី ៣១ នៅហ្វីលិពិន លោក ហ៊ុន សែនក៏មិនបានជួបពិភាក្សាទ្វេភាគីជាមួយអាមេរិកដែរ ប៉ុន្តែចៃដន្យបានជួបលោក ត្រាំ នៅក្រៅផ្លូវការ ហើយបានថតរូបជាមួយគាត់ទុកសម្រាប់បោកប្រាស់ប្រជាជនខ្មែរ ដែលតាមពិត ការធ្វើដំណើរទៅលើកនេះគ្មានបានអ្វីជាដុំកំភួនដល់ប្រទេសជាតិទេ បានទទួលតែរឿងឥតប្រយោជន៍ ដូចជា ការមិនរាប់រកពីសម្នាក់មេដឹកនាំដទៃ និង កើតរឿងអាស្រូវនៅហ្វីលិពិនរឿងសុំជួបតួឯកកុនជាដើម ។
សរុបសេចក្តីមក លទ្ធផលនៃដំណើរលើកនេះចំណាយថវិកាជាតិចោលទទេ យកកិត្តិយសជាតិទៅលក់កណ្តាលមេដឹកនាំអន្តរជាតិ គ្មានបានអ្វីចំណេញដល់ប្រទេសជាតិទេ ៕
Pdach Mok
Sunday, November 12, 2017