Views
កាលម្សិលមិញនេះ នៅស្រុកបវិដ្ឋ ខេត្តស្វាយរៀង មានរឿងហេតុដែលគួរឲ្យរន្ធត់ចិត្តមួយកើតឡើង គឺ គ្រួសារចាត់ពិធីធ្វើបុណ្យគម្រប់ ១០០ ថ្ងៃ ដល់ឪពុកដែលស្លាប់ទៅ មនុស្សម្នាកំពុងតែមមាញឹកនឹងការទទួលភ្ញៀវដែលអញ្ជើញមកពីគ្រប់ទិសទី ដោយបណ្តោយកូនចៅឲ្យរត់លេងតាមនិស្ស័យក្មេង ។
ក្មេងស្រី ៗ ក៏រត់ប្រឡេងគ្នាចុះឡើងយ៉ាងសប្បាយរីករាយ បន្តិចក្រោយមក ពួកគេ ក៏ដើរទៅទិញស្ករគ្រាប់ពីអ្នកយកមកលក់ក្នុងពិធីបុណ្យនោះ ហើយពួកគេក៏ចូលទៅដេកលេងលើរទេះគោខាងក្រោយផ្ទះ ។
នៅពេលមនុស្សមនាវិលត្រឡប់ទៅផ្ទះវិញស្ងប់ស្ងាត់ហើយ មីងស្រីដែលធ្វើបុណ្យនោះក៏សួររកកូន ៗ ព្រោះបាត់ស្ងាត់សំឡេង មិនឃើញប្រឡែងគ្នាដូចមុន ម្នាក់ ៗ ក៏ដើររកក្មេង ៗ ទាំងនោះ ។
ពិតជារឿងគួរឲ្យស្រឡាំងកាំង ក្មេង ៗ ទាំងនោះ ដេកស្លាប់នៅលើរទេះគោទាំងអស់ដោយមានសល់ស្ករគ្រាប់នៅក្បែរនោះផង ។
នៅខ្នងខាងក្រោយនៃកញ្ចប់ស្ករគ្រាប់នោះសរសេរថា ផលិតនៅប្រទេសវៀតណាម ប៉ុន្តែយើងក៏មិនអាចសន្និដ្ឋានថា ក្មេងទាំងនោះស្លាប់ដោយសារស្ករគ្រាប់នោះ ឬ យ៉ាងណាទេ ។
កាលពីខែមុន ប្រមុខរដ្ឋាភិបាលបានស្នើឲ្យពលរដ្ឋពិនិត្យមើលទំនិញដោយខ្លួនឯងមុនទិញអ្វី ៗ បរិភោគ វាមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលទេទាំងការស្លាប់លើកនេះប្រហែលជារដ្ឋាភិបាលមិនទទួលខុសត្រូវឡើយ ស្រេចតែកម្មវាសនារបស់ក្មេង ៗ ទាំងនោះចុះ ៕
Pdach Mok
Wednesday, November 15, 2017