Views
« សារពីយុវជន »
បងខ្ញុំជឿថា៖ សង្គ្រោះជាតិនឹងរស់ឡើងវិញមុនថ្ងៃបោះឆ្នោត ហេតុតែពួកគេរំលាយលឿន រុះរើស្លាកក៏លឿន (វៃរហ័ស ដករហ័ស) គឺចង់កុហកពលរដ្ឋឲ្យកាន់តែច្បាស់ថា "សង្គ្រោះជាតិ ពិតជាត្រូវរលាយមែន" តែហ៊ុនសែននៅតែអំពាវនាវដល់មេឃុំណាដែលស្រលាញ់តំណែង ឲ្យប្រញាប់ចុះចូលឡើងដើម្បីរក្សា (បើរំលាយហើយ ចាំបាច់អំពាវនាវនាំខាតទឹកមាត់ធ្វើស្អី?) ហេតុផលនោះ គឺចង់កាត់បន្ថយកម្លាំងសង្គ្រោះជាតិមុនពេលរស់ឡើងវិញ (អ្នកចូលមិនអាចចេញ ព្រោះជាប់កិច្ចសន្យា បើរើ ច្បាស់ជាដូចត្រីជាប់សន្ទូច ហេតុផលគឺស្លាប់)។
រឿងបន្តក៏គេគិតថាវាមិនអាចទៅរួច ក៏ព្រោះតែសហគមន៍អន្តរជាតិ មិនទទួលស្គាល់លទ្ធផលឆ្នោត ដើមហេតុគឺ "ឈរឈ្មោះម្នាក់ឯង ប្រកួតជាមួយខ្យល់ បោះហើយ ទទួលស្គាល់ម្នាក់ឯង ហ៊ុនសែន ក៏ដឹងច្បាស់ថាមិនអាចទៅរួចដូចគ្នា ព្រោះអាចត្រូវតុលាការអន្តរជាតិប្រើកម្លាំងយោធាសម្លាប់ ដូចមេដឹកនាំផ្សេងទៀត ដែលធ្លាប់ឆ្លងកាត់! ទើបហ៊ុនសែនបញ្ជាទូរទស្សន៍វាយប្រហារ ហើយខ្លួនប្រឹងអំពាវនាវឲ្យពលរដ្ឋកាត់ចិត្តមុន។ តែពលរដ្ឋដែលយល់ដឹងថាសង្គ្រោះជាតិនឹងរស់ឡើងវិញមុនថ្ងៃបោះឆ្នោត ទើបពួកគាត់ប្រមូលស្លាកមករក្សាទុក រង់ចាំបោះមុន២០១៨។
សូមបងជួយផុស ឲ្យមនុស្សគ្រប់គ្នាបានដឹងផង,...
ពីខ្ញុំ! សុំលាក់ឈ្មោះ ។
Pdach Mok
Thursday, November 23, 2017