Views
លោក ខាន់ចាន់ សុផល អ្នកទ្រព្រះស៊ុតរបបសែននិយមយ៉ាងផ្កាប់មុខម្នាក់ បាននិយាយអួតក្អេង ក្អាងថា អាមេរិកាំង មិនហ៊ានក្អកលោតជាមួយកូរ៉េខាងជើងផង រឿងស្អីហ៊ានស្រែកក្អកជាមួយ កម្ពុជា ! ពួកអ្នកប្រឆាំងផ្កាប់មុខត្រូវតែយល់ពីបញ្ហារនេះ ។
ល្មមៗបានហើយ ពួកអាក្រុមញុះញុងអុចអាលពត៍មាននៅក្រៅស្រុក ឈប់យក ឈ្មោះរដ្ឋបាលដឹកនាំដោយ បក្សសាធារណះរដ្ឋ របស់ដូណាល់ត្រាំ យកមកគម្រាមកម្ពុជាអោយសោះ ។
ហើយក៏ល្មម ឈប់មើលងាយប្រមាថ អាយុជីវិតនិងកិត្តិយស សម្តេចហ៊ុនសែន
ទៀតទៅ! ព្រោះការដឹកនាំ របស់សម្តេច សែន ខុសពីហ្គាដាហ្វី និង សាដាម!
សូមបែងចែកគ្នាអោយដាច់! ហើយបើអស់លោកចង់សាក លោតមកជាមួយកម្ពុជា ចាប់ពីពេលនេះទៅល មើល ចាំមើល សម្តេចតេជោ លោកអាចទប់ទល់បានឬក៏អត់? កុំអោយចេះតែហ៊ាន ! សម្តេចតេជោ លោកស្គាល់ក្រយ៉ៅ ពួកអា សាបព្រោះ បដិវត្តន៏ពណ៍ពួកឯងច្បាស់ដូចថ្ងៃ និងគ្មានសល់ចន្លោះឡើយ!
ចង់អូសសម្តេច ហ៊ុនសែនធ្លាក់ពីអំនាច អោយដូចពួកលោកខាងលិច គឺជាការគិតស្រមើស្រមៃ ហួសនិស្ស័យពេកហើយ! ពួកឯងគួរតែបន់ស្រន់ សូមអោយសម្តេចតេជោ មានអាយុវែងទៅដើម្បីដឹកនាំប្រទេសជាតិអោយមានការអភិវឌ្ឍកាន់តែលឿន ។
ក្រឡេកមើល អេរ៉ាក់ សេរ៊ី លីប៊ី រលត់រលាយ ដោយសារសង្គ្រាមនយោបាយបដិវត្តពណ៍របស់អាមេរិកាំង ចូលជ្រាបពេញខ្លួនមនុស្សរត់ចោលផ្ទះសំបែង រាប់លាននាក់ ខ្លះត្រូវស្លាប់វេទនាដោយសារតែបញ្ហារ ការឈ្លានពានអំនាច ពីលោកខាងក្រៅ និងការដឹកនាំខ្វះចន្លោះជាដើម។
សួរថា ប្រទេសទាំងនោះ អាមេរិកបានស្រោចស្រង់ មកវិញបានឬនៅ? តើប្រជាជនត្រូវស្លាប់ប៉ុន្មានលាននាក់ទៀត ទើបអាមេរិក ឈប់តាំងខ្លួនជាបងធំ ដើរធ្វើបាបគេ កម្ទេចគេ!
Pdach Mok
Monday, November 20, 2017