Views
ការតស៊ូលើផ្លូវនយោបាយដើម្បីឈោងចាប់អំណាចរដ្ឋ គណបក្សនីមួយ ៗ តែងមានគោលការណ៍របស់ខ្លួន និង សីលធម៌នយោបាយជាមួយបក្សនយោបាយផ្សេង មិនមែនគិតតែពីវាយប្រហារបក្សផ្សេងដើម្បីលើកតម្កើងថា ខ្លួនឯងល្អតែមួយមុខទេ គណបក្សនីមួយ ៗ តែងមានចំណុចខ្លាំង និងចំណុចខ្សោយផ្សេង ៗ គ្នា អាស្រ័យទៅគោលនយោបាយនិងគុណភាពសមាជិក ។
កាលពីប៉ុន្មានថ្ងៃមុន គជបបានស្នើឲ្យគណបក្ស ៦ ទទួលអាសនៈដែលប្លន់បានមកពីគណបក្សសង្រ្គោះជាតិ ប៉ុន្តែមានគណបក្ស ៣ មិនព្រមទទួលយកអាសនៈ គឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ពន្ធដើម្បីប្រជាធិបតេយ្យ និង គណបក្សខ្មែរឈប់ក្រ គណបក្សទាំង ៣ ឲ្យហេតុផលថា ពលរដ្ឋមិនបានផ្តល់ទំនុកចិត្តដល់ខ្លួនទេ ហេតុនោះ ទើបមិនអាចទទួលយកបានឡើយ ។
ការមិនទទួលយកអ្វីដែលមិនមែនជាឆន្ទៈរបស់ពលរដ្ឋនេះចាត់ជាសីលធម៌នយោបាយមួយ ដែលមើលឃើញគណបក្សផ្សេងរងគ្រោះហើយមិនជាន់ថែម ទុកឲ្យអ្នកមានទង្វើអាក្រក់ប្រហែលគ្នាដើរប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋចុះ ពោលគឺ ទុកឲ្យអ្នកប្លន់ និង អ្នកទទួលរបស់ចោរដើរទៅជាមួយគ្នាចុះ ។
ក្នុងឋានៈជាបក្សនយោបាយដែលត្រូវការសង្រ្គោះជាតិចេញពីនឹមត្រួតត្រាផ្តាច់ការ យើងសូមថ្លែងអំណរគុណចំពោះចេតនាល្អនេះ យើងសូមចងចាំទុកនូវសីលធម៌នយោបាយរបស់គណបក្សទាំង ៣ ដោយសុទ្ធចិត្ត ៕
Pdach Mok
Wednesday, November 22, 2017