Views
យើងដឹងហើយថា គជប នោះកើតចេញពីបណ្តុំនៃអ្នកតំណាងពីគណបក្សនយោបាយចំនួន ២ គឺ គណបក្សសង្រ្គោះជាតិ និង គណបក្សប្រជាជនកម្ពុជា ដែលមានអ្នកតំណាងម្ខាង ៤ រូប សរុបទាំងអស់ ៨ រូប បូកនឹងអ្នកតំណាងខាងក្រៅ ១ រូប បានជា ៩ រូប ។
កាលបើសមាជិកនៃភាគីណាមួយលាលែងចេញរហូតដល់ខ្វះកូរុំ ធ្វើឲ្យគជបដួលរលំទៅដោយស្វ័យប្រវត្ត មិនមានសមាជិកណាមួយមកជំនួសបានទេ ព្រោះមានតែគណបក្ស ២ ប៉ុណ្ណោះ ប៉ុន្តែឥឡូវ គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលហើយ តើអាចរកអ្នកតំណាងឯណាបានដើម្បីមកធ្វើជាគជបសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ បើរកតំណាងដែលមិនមែនចេញពីគណបក្សនយោបាយមួយដែលលាលែងទេ មិនអាចជាតំណាងពិតប្រាកដទេ ប៉ុន្តែជាតំណាងចាត់តាំងដែលមិនស្របច្បាប់ ឬ បើចង់វិលត្រឡប់ទៅគជបចាស់ក៏មិនអាចដែរ ព្រោះច្បាប់បានចែងរួចស្រេចអស់ហើយ មិនមានការធាក់ថយក្រោយទៀតទេ ។
បើនិយាយពីការបែងចែកអាសនៈឃុំសង្កាត់ទៅឲ្យគណបក្សផ្សេងទៀត ក៏មិនអាចដែរ ព្រោះខ្វះកូរុំដើម្បីសម្រេចជាឯកច្ឆន្ទ ឃើញថា អ្វី ៗ ត្រូវជាប់គាំងទាំងអស់មិនអាចដើរទៅមុខបានទេ ។
សរុបសេចក្តីមក នៅពេល លោករ៉ុង ឈុន លោកគួយ ប៊ុនរឿន និង អ្នកស្រី តែ ម៉ានីរ៉ុង លាលែងចេញពីគជបភ្លាម ធ្វើឲ្យគជបដួលរលំគ្រាំងដែរ គជប ក្លាយជា (គ្មាន ជីវិត បន្ត) គ្មានអ្វីជាគ្រឿងទប់ទល់ឲ្យស្ថិតនៅជាគជបទៀតទេ ។
គជបបានស្លាប់ទៅព្រមជាមួយនឹងការលាលែងរបស់សមាជិកទាំង ៣ រូបខាងលើ ។
បើចង់ឲ្យគជបរស់ឡើងវិញ ទាល់តែដាស់គណបក្សសង្រ្គោះជាតិឲ្យរស់ឡើងវិញដែរ ទើបអ្វី ៗ រស់ឡើងវិញទាំងអស់ មិនដូច្នោះទេ ស្លាប់តាយហោង ឯវំ ៕
Pdach Mok
Monday, November 20, 2017