Views
សម្តេចដៃចោរសែនឲ្យឱសានវាទចុះចូលដល់អតីតមន្រ្ តីCnrpត្រឹមថ្ងៃទី ២៤ វិច្ឆិកា
សម្រាប់ការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចដៃចោរសែនប្រកាសតាមបណ្តាញព័ត៌មាន ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកាប៉ុណ្ណោះ ។
នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧នេះ សម្តេចដៃចោរសែន បានផ្តល់កិច្ចសម្ភាសន៍មួយជាមួយលោក លឹម ជាវុត្ថា នាយកព័ត៌មានប្រែតញូ ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គ.ជ.ប នឹងត្រូវបិទត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី ២៤ នេះ ធ្វើឡើងតាមលក្ខខ័ណ្ឌរបស់ គ.ជ.ប ៕
Pdach Mok
Tuesday, November 21, 2017