Views
ផ្ទះយួនជាច្រើនខ្នងបានសង់រំលោភចិញ្ចើមផ្លូវក្បែររបងក្រសួងសង្គមកិច្ច អតីតយុទ្ឋជននិងយុវនីតិសម្បទា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរហាក់មិនមានចំណាត់ ហើយបែរជាឆ្លើយរុញដាក់គ្នា ។
អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក សេង ឡូត បានរុញសំណួររបស់ភ្នាក់ងារ SWIFT NEWS ឲ្យទៅសួរខាងសាលារាជធានីភ្នំពេញវិញ ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្តី បានរុញសំណួររឿង ផ្ទះជនជាតិយួនដែលប្រកបរបរធ្វើតុទូ នៅតាមបណ្តោយផ្លូវ៤៧៦ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ទៅសួរខាងខណ្ឌចំការមនដែលជាអាជ្ញាធរដែនដីផ្ទាល់ ។
រីឯអភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ដែលគេស្គាល់ថាជាប្អូនប្រុសលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃដ៍មានឥទ្ឋិពលម្នាក់ បានប្រាប់ថា លោកកំពុងជាប់ប្រជុំ ។
សូមបញ្ជាក់ថា ផ្ទះជាច្រើនខ្នងរបស់ជនជាតិយួនដែលសង់រំលោភចិញ្ចើមផ្លូវក្បែរក្រសួងសង្គមកិច្ច នៅក្នុងសង្កាត់បឹងត្របែកនោះបានកកើតជាច្រើនឆ្នាំមកហើយ ហើយពួកគេ(ជនជាតិយួន) បានបើករបរកស៊ីធ្វើតុទូ និងជាងឈើ ដោយកន្លងមកផ្ទះពួកនិគមជនជាតិយួនទាំងនោះធ្វើអំពីឈើទេ ប៉ុន្តែពេលនេះបានវិវត្តន៍ទៅជាផ្ទះថ្មចាក់ប្ញសរឹងមាំបាត់ទៅហើយ ។
កន្លងមកប៉ូលិសអន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ឋបានចុះធ្វើរដ្ឋបាលជាច្រើនលើកមកហើយ មិនតិចជាង១០ដងនោះទេ និងបានរកឃើញជនជាតិយួនចូលមកស្នាក់នៅខុសច្បាប់ជាច្រើននាក់ ប៉ុន្តែគេនៅតែឃើញជនជាតិយួនប្រកបរបររកស៊ីធ្វើអាជីវកម្មតុទូដដែល ចាប់មិនចេះអស់ …មិនដឹងមូលហេតុអីទៅហ្ន ៕
ប្រភព ៖ SWIFT NEWS
Pdach Mok
Friday, November 24, 2017