Views
" អង្គុយផឹកកាហ្វេ ក្លែមនយោបាយ "
ខ្ញុំបានអង្គុយជាមួយមន្ត្រីចាស់ CPP ម្នាក់! គាត់ថា៖
ឥលូវមេក៏ជាប់គុក បក្សក៏រំលាយ ហើយសម្ដេចមានមេត្តា
ទុកផ្លូវឲ្យមេឃុំចុះចូល ហេតុអីមិននាំគ្នាចុះចូល?
ខ្ញុំថាសម្ដេចគ្មានមេត្តាទេ
ទី១.តំណែងមេឃុំ
បានមកពីការជ្រើសរើសដោយរាស្ត្រ
សម្ដេចនេះបែរជាមកបំពានលើឋានៈគេ ហើយដកគេចោល
ថែមទាំងគំរាមឲ្យចុះចូល ហើយយើងគួរតែឲ្យ
ឈ្មោះថា«បោះឆ្នោតជ្រើសរើសឃុំសង្កាត់ដែរទេ?»
នេះគាត់ចង់ជីកស្មៅ ហើយជីកទាំងឫស ឬចង់បញ្ជាក់ថា
តំណែងទាំងអស់ក្នុងស្រុក ត្រូវគាត់គ្រប់គ្រងទាំងស្រុង
ទោះជាត្រូវគាស់រាជបល្ល័ង្ក ដកព្រះមហាក្សត្រ
ក៏មិនចាំបាច់បោះពាក្យថា«ខ្ញុំគ្មានកំហុសទេ»។
ទី២.គឺសម្ដេចមិនទុកផ្លូវដល់មេឃុំទេ
គេហៅថាជានយោបាយពង្រឹងគ្រឹះ ព្រោះគាត់មិនហ៊ាននិយាយចំ
ទើបបង្ខំប្រើពាក្យទុកផ្លូវ ហើយត្រូវគួរសមដោយពាក្យអំពាវនាវ
ដល់មេឃុំដែលស្រឡាញ់តំណែងទៅវិញទេ,
ដើម្បីឲ្យចុះចូលការពារអំពើថោកទាបរបស់គាត់ ទោះក្បត់រាស្ត្រ។
មន្ត្រីចាស់CPP ក៏ថា អ្ហូ!
ចុះប្អូនដឹងរឿងគេចែកកៅអីគ្នាទេ?តើបក្សណាបានច្រើនជាងគេ?
ខ្ញុំតបថាដឹង! គឺបក្សក្រុមព្រះ។ ខ្ញុំសួរវិញថា
តើពូដឹងថាកៅអីក្នុងរដ្ឋសភានោះ កើតដោយសារអ្វីទេ?
គាត់ថាទេ! ខ្ញុំក៏ប្រាប់ថា កើតដោយសារសន្លឹកឆ្នោតរាស្ត្រ!
ចុះបើបក្សទាំងអស់នោះ រាស្ត្រមិនបោះឆ្នោតឲ្យផង
បែរជាទទួលយក ពូមិនគិតថា បក្សទាំងនោះ
មុខមិនខុសពីគូថទេអី!(មុខក្រាស់)។
មន្ត្រីចាស់CPP ក៏-តបទាំងខឹងថា ប្អូនមានឃើញបុគ្គលិក
អាសុីសេរីត្រូវគេចាប់ ២ នាក់ថ្ងៃមុនឬអត់?សំណាងហើយនៅក្រៅស្រុក។
ខ្ញុំក៏សើច..!ហើយតបថា រស់នៅក្រៅក្នុងមានអីខុសគ្នា
ខុសតែរដ្ឋាភិបាលខ្មែរទេ
ព្រោះតែទង្វើថោកទាបហួសកម្រិតពេក
ទើបមិនអាចទទួលយកការពិតបាន។
តុលាការជាកន្លែងត្រូវឲ្យមនុស្សនិយាយការពិត
ច្បាប់កំណត់ឲ្យយើងប្រព្រឹត្តការពិត
ចុះបើនិយាយការពិតមិនបាន តើបង្កើតច្បាប់
នឹងតុលាការមានន័យអ្វី?
ប្រភព ៖ កាមទេព លឹមហុង
Pdach Mok
Friday, November 24, 2017