Views
ពុកប្រមូលផ្ដុំអំនាចយ៉ាងណែននៅក្នុងបក្ស ដូចសម្ដេចប្រមូលផ្ដុំអំនាចយ៉ាងណែននៅក្នុងប្រទេស !
ក្នុងរូបនេះជាស្ថាបនិកបក្សជួង ដែលពួកគេត្រូវបានខឹម វាសនា ដក
និងបណ្ដេញចេញពីបក្សម្ដងម្នាក់ៗដូចស្បៃ
អ្នកខ្លះទ្រាំមិនបាននឹងទង្វេីផ្ដាច់ការក្នុងបក្សរបស់ខឹម វាសនា ក៏ដេីរចេញ
ហេីយត្រូវខឹម វាសនា ចោទ និងលាបពណ៍ ជេរប្រមាថ ថាក្បត់ ល្ងង់ភ្លេី អាក្រក់ចេស
អាក្រក់ចុះ ដេីម្បីឲ្យពួកក្បាលដែកគោ ជឿ និងស្អប់ តាមខឹម វាសនា
គ្រាន់តែពួកគេរិះគន់ និងជំទាស់នឹងទង្វេីផ្ដាច់ការរបស់ខឹម វាសនា សោះ ។
ហេីយអនុប្រធានទីបក្សជួង អគ្គលេខាធិការបក្ស អង្គលេខាធិការរងបក្ស
សមាជិកចិន្រ្តៃយ៍របស់បក្ស ដែលជាមនុស្សកំពូលនៅក្នុងបក្ស
សុទ្ឋតែជាមនុស្សដែលខឹម វាសនាជាអ្នករេីសទាំងអស់ ហេីយសូម្បីតែលក្ខន្តកៈបក្ស
និងបទបញ្ជាផ្ទៃក្នុងបក្ស ក៏ខឹម វាសនា បានចែងចងយ៉ាងស្អាត
ដេីម្បីផ្ដល់ទាំងសិទ្ឋ
ទាំងអំនាចយ៉ាងណែនប្រមូលផ្ដុំអំនាចនៅក្នុងដៃរបស់គាត់តែម្នាក់ ។
បេក្ខភាពឈរឈ្មោះជាតំណាងរាស្រ្ត
ពេលឈ្នះឆ្នោតពួកគេនឹងក្លាយជាអ្នកតំណាងរាស្រ្តដែលនឹងត្រូវជាអ្នកធ្វេីតាក់តែងច្បាប់
វិសោធនៈកម្ម និងអនុម័តច្បាប់ ។ អនុប្រធានបក្ស អគ្គលេខាបក្ស អគ្គលេខារង
និងសមាជិកអចិន្រៃ្តយ៍បក្ស ដែលជាមនុស្សកំពូលនៅក្នុងបក្ស ពេលឈ្នះឆ្នោត
ពួកគេនឹងឡេីងទៅកាន់កាប់ដឹកនាំ តាមស្ថាប័ន ក្រសួង នានា ដូចជាក្រសួងមហាផ្ទៃ
ក្រសួងការពារជាតិ ក្រសួងការបទេស ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
ស្ថាប័នតុលាការ មេប៉ូលិស មេទាហាន កងកម្លាំងប្រដាប់អាវុធ
កំពូលៗនៅក្នុងប្រទេស ។
សាកស្រម៉ៃតិចមេីលថាពេលឈ្នះឆ្នោត ទោះខឹម វាសនា
ចង់បានបង្កេីតច្បាប់អីក៏បាន ចង់ធ្វេីអីក៏បាន ចង់ចាប់នរណាដាក់គុកក៏បាន
ព្រោះតំណាងរាស្រ្តនៅក្នុងដៃរបស់គាត់ ទាំងមេប៉ូលិស មេទាហាន
កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នក្រសួងនានា
សុទ្ឋសឹងតែមនុស្សរបស់គាត់ទាំងអស់
អំនាចដឹកនាំប្រទេសប្រមូលផ្ដុំយ៉ាងណែនក្នុងដៃរបស់គាត់ តេីនរណាហ៊ានប្រឆាំង
និងជំទាស់ទៅ ?តេីវាមិនខុសអីពីការដឹកនាំសព្វថ្ងៃ
ដែលអំនាចទាំងអស់ប្រមូលផ្ដុំក្នុងដៃរបស់មនុស្សតែម្នាក់នោះ ?
ពួកក្បាលដែកគោល នឹងនិយាយថាបេីពុកខឹម វាសនា មិនធ្វេីតាមការសន្យា
ពួកយេីងដែលជាអ្នកគាំទ្រមិននៅស្ងៀមនោះឡេីយ ខ្ញុំសួរថាមិនស្ងៀមហ្នឹង
ពួកលោកប្រុងធ្វេីម៉េច ? ប្រុងបាតុកម្មតវ៉ាមែនទេ ? បេីហ៊ានបាតុកម្ម ទៅដប់
ងាប់ដប់ ព្រោះដូចពួកលោកនិយាយចឹង ឲ្យតែអំនាចប្រមូលផ្ដុំហេីយ យេីងចង់ធ្វេីអី
ទាមទារអីក៏មិនបានដែរ ។
មេបក្សពួកលោកកាលធ្វេីវេទិកានៅសៀមរាបមុនបោះឆ្នោត ២០១៣
គាត់បានប្រលយពាក្យថាគាត់ចង់ដឹកនាំប្រទេសផ្ដាច់ការ ដូចលី ក្វាន់យូ
មេដឹកនាំផ្ដាច់ការសឹង្ហបុរី ម្ដងគាត់និយាយថាចង់ទៅបំបែកអំនាចរដ្ឋ
ម្ដងគាត់និយាយថាចង់ដឹកនាំផ្ដាច់ការដូចលីក្វាន់យូ
តេីពួកអ្នកចេះសង្កេតតាមដានទេ ?
ពួកអ្នកត្រូវសួរមេបក្សអ្នកឲ្យច្បាស់ថាគាត់ចង់ដឹកនាំយ៉ាងម៉េច
ចង់ដឹកនាំបែបប្រជាធិបតេយ្យ ដោយយន្ដការ ៨ ចំនុច ឬចង់ដឹកនាំផ្ដាច់ការដូចលី
ក្វាន់យូ ?
កុំចេះតែសូត្រយន្ដការៗៗ ល្ងង់មិនខ្យល់អីនោះ ចាំទុកកូនក្រពេី ក៏ជាក្រពេី មេក្រពេី ក៏ជាក្រពេី
ហេតុអីពួកអ្នកមិនរៀបចំវិធានការដេីម្បីកុំឲ្យកូនក្រពេី ក្លាយជាមេក្រពេី
ហេីយត្រូវមកនាំគ្នារស់នៅក្រោមឆន្ទៈមេក្រពេី ???
ពេលក្រោយខ្ញំនឹងសរសេរឲ្យលំអិតពីវិធានការទប់ស្កាត់ កុំឲ្យកូនក្រពេី ក្លាយជាមេក្រពេី ដែលខឹម វាសនា ព្យាយាមលាក់បាំង៕
ប្រភព ៖ តម្លៃមនុស្ស