Views
នៅលើទំព័រហ្វេសប៊ុករបស់លោក
ឆាំ ឆានី វាយប្រហារលោក ហ៊ីង ធីឫទ្ធិថា ក្បត់បក្សសង្រ្គោះជាតិ ព្រោះមិនដើរតាមគន្លងនយោបាយគណបក្សសង្រ្គោះជាតិ ម្យ៉ាងទៀត ទោះបីទ្រាំនៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតក៏ពុំបានប្រយោជន៍អ្វីដល់ប្រទេសជាតិទេ ក្រៅតែនៅកំដរល្ខោននយោបាយរបស់លោក ហ៊ុន សែន ព្រោះទាំងអឺរ៉ុប និង អាមេរិកបានចាត់ទុកការបោះឆ្នោតនៅពេលខាងមុខថា មិនស្របច្បាប់ ហេតុនោះ ការទ្រាំនៅត្រាំត្រែងក្នុងឆាករបស់លោក ហ៊ុន សែន ធ្វើឲ្យខូចនយោបាយការតស៊ូរបស់គណបក្សសង្រ្គោះជាតិ ៖
ជនក្បត់ និងរួមជាមួយ CPP ប្លន់ឆន្ទៈម្ចាស់ឆ្នោតនៅ គ ជ ប បង្ហាញមុខហើយ
___
ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូតា CNRP នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ
្នាំ២០១៧
បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ដោយបដិសេធទាំងស្រុង
នូវរាល់ពាក្យចចាមអារាម ដែលថារូបលោក លាឈប់ពីសមាជិក
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ។
សេចក្ដីប្រកាសព័ត៌មានរបស់ ហ៊ីង ធីរិទ្ធ នៅរសៀលថ្ងៃអាទិត្យនេះ
មានខ្លឹមសារយ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំ នៅរក្សាជំហបន្តការងារក្នុង គជប
នេះជាបន្តទៀត ដើម្បីការពារផលប្រយោជន៍
របស់គណបក្សនយោបាយទាំងអស់ដែលចូលរួមបោះឆ្នោតរហូតដល់ចប់អាណត្តិ។
រាល់ពាក្យចចាមអារាម ឬឯកសារ ឬលិខិតទាំងឡាយណាដែលថា ខ្ញុំសុំលាលែង ឬសុំឈប់ពី
គជប ខ្ញុំសូមដិសេធទាំងស្រុង» ។
សូមបញ្ជាក់ថា សមាជិក គ ជ ប កូតា CNRP
មានចំនួន៤រូប បានសម្រេចលាលែង៣រូប
ដោយសារមិនអាចក្បត់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ដែលបោះឆ្នោតឲ្យ CNRP ៕
Pdach Mok
Sunday, November 19, 2017