Views
មេដឹកនាំហ្សិមបាវេ ដែលពួកយោធាឃុំខ្លួនមានលុយជាងមួយពាន់លានដុល្លារទុកនៅបរទេស មិនចាញ់ ហ៊ុន សែន
.................................
ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០១៧ជុំ ជោគជាតា
ប្រធានាធិបតីនៃប្រទេសហ្សិមបាវេស្ថិតនៅទ្វីបអាហ្វ្រិក មានលុយនិងទ្រព្យសម្បត្តិ ១ពាន់ ៧៥លានដុល្លារ ដែលផ្ញើទុកនៅធនាគារបរទេស ខណៈដែលប្រជាជនរបស់ប្រទេសនេះស្ថិតនៅក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំង។
សារព័ត៌មាន The South African News .com បានចុះផ្សាយថា លុយរបស់ លោកមូហ្គាបេ មិនទុកនៅក្នុងប្រទេសរបស់លោកទេ គឺ លោកយកទៅធ្វើជំនួញនៅក្រៅប្រទេសដែលគ្រាន់តែនៅទីក្រុងហុងកុង លំនៅដ្ឋានរបស់លោកមួយកន្លែងនៅទីនោះមានតម្លៃរហូតទៅដល់ ៤០លានដុល្លារអាមេរិក។
នៅក្នុងប្រទេសរបស់លោកគឺមេដឹកនាំអាយុជិត ១០០ឆ្នាំរូបនេះ មានកសិដ្ឋានធំៗ និងដីរាប់សិបហិចតាចំនួន ១៤កន្លែង ខណៈប្រជាជនរបស់ប្រទេសនេះភាគច្រើនក្រីក្រ និងមួយចំនួន សឹងតែរកដីធ្វើស្រែ ចំការមិនបានផង ។
លោក មូហ្គាបេ បានឡើងកាន់អំណាចនៅឆ្នាំ ១៩៨០ ។ លោកត្រូវបានពួកយោធារឹបអូសអំណាចនៅថ្ងៃទី១៥ វិច្ឆិកា បន្ទាប់ពីផ្ទៃក្នុងគណបក្ស Zanu PF របស់លោកបានបែកបាក់គ្នា។
ការបែកបាក់នោះ បណ្ដាលមកពីលោកតែងតាំងភរិយារបស់លោកឱ្យឈរជាបេក្ខជនប្រធានាធិបតីជំនួសលោកនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ហើយភ្លាមនោះលោកបានបណ្ដេញអនុប្រធានាធិបតីម្នាក់របស់លោកចេញពីតំណែងដែលបុគ្គលរូបនេះ ត្រូវឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
ប្រទេសហ្សិមបាវេក្រោមការដឹកនាំរបស់លោកមូហ្គាបេរយៈពេល ៣៧ឆ្នាំមកនេះ មានទំនាក់ទំនងជិតស្និទយ៉ាងខ្លាំងជាមួយនិងប្រទេសចិន។
ដោយសារភាពស្និទស្នាលនេះ ហ្សិមបាវេបានអភិវឌ្ឍន៍ប្រទេសតាមរយៈជំនួយនិងប្រាក់កម្ចីរាប់ពាន់លានដុល្លារពីប្រទេសចិន និងនៅតែជាប្រទេសក្រីក្រ យាយីដោយអំពើពុករលួយរបស់ប្រទេសនេះត្រូវបានរាយការណ៍មកថា មានការឡើងជាប្រព័ន្ធ។
ដោយឡែកនៅកម្ពុជាវិញ ក៏មិនខុសគ្នាដែរ ហ៊ុន សែន ដែលកំបុងដឹកនាំរដ្ឋាភិបាលខុសច្បាប់ បានដឹកនាំប្រទេសកម្ពុជាជិត៤០ឆ្នាំមកហើយ បន្ទាប់ពីយួនលើកបន្តុប។ ហ៊ុន សែន នាពេលនេះមានទ្រព្យសម្បត្តិនិយលុយច្រើនមិនអាចគណនាបានឡើយ។ ក្នុងនោះ ហ៊ុន សែន មានភូមិគ្រឹះបីនៅកម្ពុជា ដូចនៅតាខ្មៅ ភ្នំពេញ និងក្រុងព្រះសីហនុ ដែលទាំងបីកនលែងនេះ មានតំលៃមិនតិចជាង១យលានដុល្លារឡើយ។ ចំពោះទ្រព្យសម្បត្តិវិញ គិតនៅឆ្នាំ ២០០៥ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ហ៊ុន សែន មានលុយជាង ៥០០ លានដុល្លារ។ ដោយឡែកគិតមកដល់ឆ្នាំ២០១៦ អង្គការ Global Witnessបានប្រមាណទ្រព្យសម្បតិ ហ៊ុន សែន ថាមានមិនតិចជាង ១,៥ ពាន់លានដុល្លារឡើយ។
ក្រោពីនោះមានប្រភពផ្សេងៗទៀតផ្តល់មកថា គិតត្រឹមឆ្នាំ២០១៧ គឺ ហ៊ុន សែន មានលុយមិនតិចជាង ៤ពាន់លានដុល្លានោះទេ។ លុយ ហ៊ុន សែន ភាគច្រើនគឺទុកនៅក្រៅប្រទេស។
ទាំងនេះហើយជាមូលហេតុ ទាំង មូហ្គាបេ និង ហ៊ុន សែន ព្យាយាមក្រាញអំណាច មិនព្រមចុះចេញ ដោយសារតែរឿងព្រទ្យសម្បត្តិ លួចជាតិរបស់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែង មូហ្គាបេ ទោះខ្លួនជាអង្គុយនោមដាក់ខោ និងដេកនោមដាក់ខោទៅហើយក្តៅក៏មិនព្រមលាលែងតំណែង ហើយតែងតាំងប្រពន្ធខ្លួនឲ្យបន្តអំណាច។ រីឯ ហ៊ុន សែន ដឹងថាបោះឆ្នោតមិនឈ្នះបក្សប្រឆាំង ក៍រកវិធីបំផ្លាញបក្សប្រឆាំងចោល។ នេះហើយចរិតពួកមេដឹកនាំលួចជាតិ និងថោកទាប។
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
Pdach Mok
Monday, November 20, 2017