Views
តាមប្រភពពត៌មានផ្ទៃក្នុងឲ្យដឹងថា សម្តេច ហ៊ុន សែន មានផែនការផ្តាច់ផ្តិលជីវិតនយោបាយលោក កឹម សុខា ដោយបទចោទប្រកាន់ថា ក្បត់ជាតិនេះឲ្យបាន
ទោះបី លោក កឹម សុខា មិនបានប្រព្រឹត្តអ្វីខុសច្បាប់រហូតដល់មានទោសក្បត់ជាតិដូចចោទប្រកាន់ក៏ដោយ បងប្អូនឆ្ងល់ទេថាហេតុអ្វីបានជាសម្តេចហ៊ុន សែនអំពាវនាវហើយអំពាវនាវ ទៀតឲ្យក្រុម ប្រឹក្សាឃុំសង្កាត់បក្សសង្រ្គោះជាតិចុះចូលជាមួយបក្សប្រជាជនកម្ពុជាព្រោះ សម្តេច ហ៊ុន សែន ចង់យកស្នាមមេដៃរបស់អ្នកចុះចូលទាំងនោះជាភស្តុតាងចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ព្រោះឥឡូវនេះ លោក កឹម សុខា មិនទាន់មានភស្តុតាងដាក់បន្ទុកគាត់គ្រប់គ្រាន់ទេ សម្តេច ហ៊ុន សែន ត្រូវការសាក្សីបុគ្គល ៣០% ពីគណបក្សសង្រ្គោះជាតិដើម្បីចោទប្រកាន់ ជាផ្លូវការនៅពេលខាងមុខ ។
ព្រោះហេតុនោះ សូមបងប្អូនក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់កុំចាញ់កលល្បិចរបស់សម្តេចហ៊ុន សែន ឲ្យសោះ មិនដូច្នោះទេ បងប្អូននឹងមានវិប្បដិសារីចំពោះកិត្តិយសខ្លួនឯង និង គណបក្សរបស់បងប្អូនជាមិនខាន ។ បងប្អូនត្រូវរក្សាជំហរឲ្យរឹងមាំ មិនត្រូវចុះចូលជាដាច់ខាតដើម្បីសង្រ្គោះជាតិយើងឲ្យបានពិតប្រាកដនៅឆ្នាំ ២០១៨ ខាងមុខ រួមជាមួយអ្នកស្នេហាជាតិក្នុងបក្សប្រជាជនកម្ពុជា ដែលភាគច្រើនមិនពេញចិត្តនឹងទង្វើរបស់សម្តេច ហ៊ុន សែនទេ ប៉ុន្តែពួកគេកំពុងរុញទូកបណ្តោយទឹករហូតដល់លិចនៅថ្ងៃខាងមុខនេះ ៕
ដោយសេចក្តីគោរពពីខ្ញុំខ្មែរ
ថ្ងៃទី ២១ វិច្ឆិកា ២០១៧
Pdach Mok
Tuesday, November 21, 2017