Views
កាលពីថ្ងៃ ២២ ម្សិលមិញ លោក ហ៊ុន សែន បានចេញឃ្លិបសំងាត់មួយដល់មន្រ្តីស៊ីភីភីថ្នាក់ក្រោមឲ្យព្យាយាមអូសទាញក្រុមប្រឹក្សាឃុំសង្កាត់ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឲ្យខាងតែបាន ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិហើយ ព្រោះពួកគេជាមូលដ្ឋានគ្រឹះនៃសំឡេងគាំទ្របក្សប្រឆាំង ហើយអ្វីលោក ហ៊ុន សែន ព្រួយបារម្ភបំផុត គឺ ប្រជាជនបោះឆ្នោតរំលាយគណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតខាងមុខកាលបើសមាជិកនៅសេសសល់របស់គណបក្សសង្រ្គោះជាតិបង្កើតគណបក្សនយោបាយថ្មីមួយ ។
ការព្រួយបារម្ភសមស្របនឹងគំនិតបញ្ញវន្តជាច្រើនដែលត្រូវការឲ្យអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលនៅក្នុងប្រទេសបង្កើតគណបក្សថ្មីដើម្បីចូលរួមនៅពេលបោះឆ្នោតខាងមុខ ព្រោះនឹងក្លាយជាវេទិកាសងសឹកគណបក្សប្រជាជនកម្ពុជាដោយសន្លឹកឆ្នោតរបស់ពលរដ្ឋ ។
នៅខាងក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានណែនាំមន្រ្តីថ្នាក់ក្រោម និង ថ្នាក់លើឲ្យចុះមូលរដ្ឋានធ្វើការកៀកនឹងប្រជាជន លាងខួរក្បាលពួកគេឲ្យចុះចូលបក្សប្រជាជនឲ្យខាងតែបាន មិនអាចធ្វេសប្រហែលបានទេ៕
Pdach Mok
Wednesday, November 22, 2017