Views
នៅលើទំព័រហ្វេសប៊ុករបស់វីរកញ្ញា
រ៉ូហ្សេត បានបង្ហោះសារវាយប្រហារលោកស្រី តែ ចន្ទមនី ដែលរិះគន់លោក សម រង្សី ដែលមានសេចក្តីដូចខាងក្រោម ៖
តើលោកស្រី តែ ចន្ទមនី ចង់បានអី?
ខ្ញុំមិនដឹងជាលោកស្រីយល់ហើយ ឬធ្វើមិនយល់នោះទេថា តំណែងតំណាងរាស្ត្ររបស់លោកស្រីបានមកពីណា?
ខ្ញុំសូមប្រាប់លោកស្រីថា តំណែងរបស់លោកស្រីនេះ បានមកពី ៖
១-ការរួបរួមរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។
២-ការរួមចំណែកខិតខំចុះមូលដ្ឋាន របស់ពួកខ្ញុំជាសកម្មជន នៅថ្នាក់មូលដ្ឋាន។
ដូច្នេះសូមលោកស្រីបញ្ឈប់អាគំនិតថោកទាបបែបនេះទៅ ព្រោះនរណាក៏ដឹងដែរថា "ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនលោក សម រង្ស៊ី ឬលោក កឹម សុខា" ទេ ផ្ទុយទៅវិញ ដោយសារលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ រឹងមាំរហូតទទួលបានការគាំទ្រ ពីរាស្ត្រជាងកន្លះនគរ។
តើលោកស្រី តែ ចន្ទមនី យល់ទេ ឬមួយលោកស្រីចង់ឲ្យប្អូនថ្លៃលោកស្រី (កឹម សុខា) ដេកគុករហូត ព្រោះស្ថានការណ៍
នយោបាយបច្ចុប្បន្ននេះ នរណាក៏ដឹងដែរថា មានតែលោក សម រង្ស៊ី ដែលអាចជួយ ដោះស្រាយ បញ្ហាបច្ចុប្បន្ននេះបាន។
លោកស្រីតែ ចន្ទមនី អើយ! លោកស្រីតែ ចន្ទមនី! អីក៏អាក្រក់ម្លេះ ពួកយើងកំពុងមានទុក្ខប៉ុន
ភ្នំ ខ្លះរត់ចោលផ្ទះសំបែង ខ្លះបាត់បង់ការងារចិញ្ចឹមជីវិត ខ្លះជាប់គុក និងខ្លះទៀតកំពុងដេកភ័យ ហេតុអីលោកស្រីធ្វើរឿង "ល្ងង់ៗ" អញ្ចឹង?
ចុងក្រោយ ខ្ញុំសូមផ្តាំទៅលោកស្រីថា បើលោកស្រីមិនបញ្ឈប់ទេ ខ្ញុំនឹងលើកយករឿង
រៀបចំបេក្ខភាពព្រឹទ្ធសភាថ្មីៗនេះ មកលាតត្រដាងឲ្យមហាជនដឹងឮទាំងអស់៕
"ខ្មែររងគ្រោះ ព្រោះអ្នកនយោបាយ យកនយោបាយធ្វើជារបររកស៊ី"
បាត់ដំបង. ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
Pdach Mok
Thursday, November 23, 2017