សារពីប្រិយមិត្តផ្ទៃក្នុងបក្សប្រជាជន
« ពេលនេះសម្តេចតេជោមានអាម្មណ៍មិនសូវល្អទេ ព្រោះខំដើរលួងលោមម្ចាស់ឆ្នោត
ជាងបីលាននាក់ បានត្រឹមតែល្អមើល ហើយថ្មី ៗនេះ ក៏បែកសារសំឡេងអង្វរមន្រ្តីថ្នាក់លើថ្នាក់ក្រោមឲ្យដើរកៀងគរអ្នកគាំទ្របក្សសង្រ្គោះជាតិឲ្យចុះចូលឲ្យបានច្រើនដើម្បីបំបែកកំលាំងមូលដ្ឋាន ប៉ុន្តែមន្រ្តីថ្នាក់ក្រោមមិនសូវយកចិត្តទុកដាក់ធ្វើទេ
ព្រោះពួកគេមិនចង់ឲ្យអ្នកគាំទ្របក្សសង្រ្គោះជាតិចុះចូលមកបក្សប្រជាជន ។ ចំណែកសម្តេចតេជោ ដើរលួងលោមកម្មករកាត់ដេរ ដែលទាមទារខ្លាំងជាងគេ អោយមានការផ្លាស់ប្តូរ
ដើម្បីការងារល្អប្រសើរជាងមុន ។
ពេលនេះមន្ត្រីជើងក្រោម
កាន់តែធ្វើអោយប្រជាជនថ្នាំងថ្នាក់និងឲ្យកម្មករខឹងកាន់តែខ្លាំងឡើង សម្តេចតេជោ មិនដឹងរឿងនេះ ទេ
ចំណែកឯក្រុមយុវជនវិញក៏មិនពេញចិត្តនឹង ម៉ាណែត ម៉ានី ម៉ានិត
ដោយសារតែបក្សពួកនិយមខ្លាំងពេក ពេលនេះក្រុមមន្រ្តីទាំងថ្នាក់លើនិងថ្នាក់ក្រោមកំពុងអនុវត្តគោលការណ៍រុញអោយខ្លោច រោចអោយឆៅ គឺ រុញទូកបណ្តោយទឹក ហើយពេលខ្លះ
ក៏រុញស៊ីក្លូចូលឡានតែម្តង ៕