Views
តាមប្រភពព័តមានផ្ទៃក្នុងបក្សប្រជាជនដែលផ្តល់សារដល់លោក
ឆាំ ឆានី ឲ្យដឹងថា សម្តេចតេជោ ខឹងខ្លាំងនៅពេលមន្រ្តីផ្ទៃក្នុងបក្សចេះតែបញ្ជូនពត៌មានចេញទៅខាងក្រៅ ជាហេតុធ្វើឲ្យការណ៍សម្ងាត់ ដែលមានសេចក្តីដូចខាងក្រោម ៖
សម្តេច ជោ ស្លរឈាម ដាក់ការសង្ស័យលើលោក ម៉ម សារិន មេ គ៨៥ ថាជាអ្នកផ្តល់ព៌មានឲ្យ ឆាំ ឆានី
—
ប្រភពពីមន្ត្រីផ្ទៃក្នុងកៀកៗសម្តេច ជោ បានផ្ញើសារប្រាប់មកយ៉ាងខ្លីថា សម្តេច ជោ ខឹងឡើង ស្លរឈាមពីរឿងបែកពត៌មានផ្ទៃក្នុង CPP ដែលជារឿយៗពត៌មានទាំងនោះ តែងធ្លាក់ ដល់ដៃ ឆាំ ឆានី ។
ចំពោះការខឹងសម្បាររបស់សម្តេច ជោ នេះលោក សាយ ឈុំ បានតបទៅសម្តេច ជោ វិញថា “ អាមួយនុង ( ឆាំ ឆានី ) វានៅអឺរ៉ុបទេ វាមិនដែលចូលមកខុទ្ទការល័យ សែន ឯងទេ “ ។ ក្នុងន័យនេះគឺលោក សាយ ឈុំ ដាក់ការសង្ស័យលើមន្ត្រីខុទ្ទកាល័យសម្តេច ជោ ថាអ្នកបញ្ចេញឯកសារ និងពត៌មានឲ្យ ឆាំ ឆានី ។
ប្រភពបញ្ជាក់ថា នៅពេលនេះសម្តេច ជោ បានអោយកម្លាំងតាមដានមន្ត្រីខុទ្ទកាល័យទាំងអស់ ជាពិសេសគឺប្រធានខុទ្ទកាល័យ គ៨៥ ដែលមានលោក ម៉ម សារិន ជាប្រធានតែម្តងដែលសម្តេច ជោ សង្ស័យជាងគេ ។
ឆាំ ឆានី អាចប្រាប់ទៅសម្តេច ជោ និងលោក សាយ ឈុំ វិញ សូមមេត្តាជ្រាបថា បើមិនចង់ឲ្យ ឆាំ ឆានី ឬក៏អ្នកដទៃដឹង សូមកុំធ្វើនូវរឿងទុច្ចរិត ក្បត់ជាតិ ក្បត់ពលរដ្ឋម្ចាស់ឆ្នោតទៅគឺគ្មានរឿងអីដែល ឆាំ ឆានី ឬក៏អ្នកផ្សេងដឹងទេ តែបើនៅតែប្រព្រឹត្តទោះជា ឆាំ ឆានី មិនដឹងក៏អ្នកផ្សេងគេដឹងដែរ ។
ខាងក្រោមនេះជាសំណៅដើមនៃសារដែល ឆាំ ឆានី ទទួលបាន « តេជោខឹង ឆាំឆានី ដាច់ក្បាលដាច់កន្ទុយ ដោយសារ ឆាំឆានី ដឹងរឿងផ្ទៃក្នុង។ សមមិត្ត ស៊ុំឆាយ ( សាយ ឈុំ ) ថា អាមួយនុង វានៅ អឺរ៉ុបទេ វាមិនដែលចូលមកខុទ្ទកាល័យ សែន ឯងទេ។ ពេលនេះ តេជោ បានអោយកម្លាំងតាមដានមន្ត្រីខុទ្ទកាល័យទាំងអស់ ជាពិសេសគឺប្រធានខុទ្ទកាល័យ គ៨៥ » ៕
Pdach Mok
Friday, November 24, 2017