Views
គេដឹងថា LDP ជាគណបក្សដែលប្រើការវាយប្រហារបក្សសង្រ្គោះជាតិខ្លាំងជាងគេ ដើម្បីជួយទប់ស្កាត់ការកាន់អំណាចរបស់លោក ហ៊ុន សែន ហើយមើលងាយមើលថោកឆន្ទៈសមាជិកបក្សសង្រ្គោះជាតិបំផុត
ហើយពួកនេះបន់តែឲ្យបក្សកាន់អំណាចរំលាយគណបក្សសង្រ្គោះជាតិទេ ទាំងធ្លាប់និយាយថា មិនទទួលយកកៅអីរបស់បក្សសង្រ្គោះជាតិនិងថា ៥៥ កៅអី ធ្វើអ្វីមិនបានផង ចុះបានកៅអីតិចតួចនឹងធ្វើអ្វីបានជាដើម ពាក្យបដិសេធទាំងនេះហាក់ដូចជាមើលទៅឡួយ និង ឡូហ្សិក ប៉ុន្តែធាតុពិត ពួកគេចង់បានកៅអីយ៉ាងញ័រខ្លួនមិនខុសពីហ្វ៊ុនស៊ិនប៉ិចប៉ុន្មានទេ ។
នៅថ្ងៃទី ១៨ វិច្ឆិកា ម្សិលមិញ ពួកនេះបានសុខចិត្តទទួលយកកៅអីដែលបែងចែកដោយគជបដែលជាបំណងប្រាថ្នារបស់បក្សកាន់អំណាចដែលពួកគេមិនអាចប្រកែកបាន ព្រោះនរណា ៗ ក៏ដឹងថា លោក ខឹម វាសនាជាក្មួយរបស់លោក ចៀម យៀប មន្រ្តីជាន់ខ្ពស់របស់បក្សប្រជាជន ។
ការព្រមទទួលយករបស់ចោរប្លន់ មានន័យថា ចូលរួមផ្សំគំនិតជាមួយចោរដែរ ។
សរុបសេចក្តីមក LDP មិនមែនអ្នកដទៃឯណា ក្រៅតែពីដៃជើងរបស់ស៊ីភីភីណឹងឯង៕
Pdach Mok
Sunday, November 19, 2017